សេចក្តីថ្លែងការណ៍៖ ការឆ្លើយតបរួមទៅនឹងលិខិតចំហរអំពីរបាយការណ៍មីក្រូហិរញ្ញវត្ថុ
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO), អង្គការសមាគមធាងត្នោត (STT), សម្ព័ន្ធសហជីពកម្ពុជា (CATU) និង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងការពារសិទ្ធិមនុស្ស (CENTRAL) បានចេញសេចក្តីថ្លែងការណ៍ការឆ្លើយតបរួមបដិសេធសំណើរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងការកែប្រែទៅលើរបាយការណ៍ទាំង៣ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជា ។ អង្គការបានអះអាងថា ព័ត៌មាន និងរឿងរ៉ាវរបស់បុគ្គលនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយទាំងនេះគឺនៅតែមានភាពច្បាស់លាស់ត្រឹមត្រូវដដែលដោយមិនអាចកែប្រែបាន ។ ពួកគេនឹងបន្តការពារឯកជនភាពបុគ្គលដែលសម្រេចចិត្តចែករំលែករឿងរ៉ាវរបស់ពួកគាត់ជាមួយក្រុមអ្នកសិក្សាស្រាវជ្រាវខ្លួន ក្នុងលក្ខខណ្ឌលាក់បាំងអត្តសញ្ញាណ ។ ខាងអង្គការក៏ស្នើលើកទឹកចិត្ត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ឱ្យអានរបាយការណ៍ទាំងនេះ ឱ្យបានលម្អិត ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពី គោលបំណង វិធីសាស្ត្រ និងការរកឃើញផ្សេងៗនៅក្នុងរបាយការណ៍ ។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)