សេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ
ឆ្នាំ២០១៤ ខែកញ្ញា ថ្ងៃទី២៦ វេលាម៉ោង១៥:០០ នាទីរសៀល គណៈកម្មការប្រឹក្សាការងារ បានបើកកិច្ចប្រជុំការងារលើកទី១០ អាណត្តិទី៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិក ផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៤ និងពិនិត្យលើអនុសាសន៍ទាំង៤ របស់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី “លក្ខណៈវិនិច្ឆ័យផ្នែកសង្គម និងសេដ្ឋកិច្ចសម្រាប់ដំណើរការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា” កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានសមាជិកចូលរួមចំនួន២៦ លើចំនួនសរុប ២៨រូប។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ