សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២១

​នៅ​ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​ ២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការ​ពន្យារពេល​ជា​បណ្តោះអាសន្ន​នៃ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២១​។​ សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​កាលៈទេសៈ​បច្ចុប្បន្ន​ជាក់ស្តែង​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដែល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​វាយ​ន​ភណ្ឌ​ សម្លៀក​បំពាក់​ និង​ស្បែកជើង​។​ ដោយ​មើលឃើញ​ពី​ផល​ប៉ះពាល់​ពី​ជំងឺ​នេះ​ ការ​ពន្យា​ពេល​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​បណ្តោះអាសន្ន​នឹង​ក្លាយជា​យន្តការ​មួយ​ដើម្បី​ទ្រទ្រង់​វិស័យ​នេះ​ឱ្យ​នៅ​មាន​ស្ថេ​រ​ភាព​ ក៏​ដូច​ជា​រក្សា​បាន​នូវ​ការងារ​សម្រាប់​កម្មករ​។​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)

ទាញយក៖ pdf