​សេចក្តីថ្លែងការណ៍​៖​ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​

នៅ​ថ្ងៃ​ទី​ ២៧​ ខែកក្កដា​ឆ្នាំ​ ២០២០​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ (LICADHO)​ បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ អង្គការ​សមធម៌​កម្ពុជា​ (EC)​ និង​អង្គការ​សមាគម​ធាងត្នោត​ (STT)​ បាន​ចេញផ្សាយ​រួម​មួយ​នៃ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​បំផ្លាញ​បរិស្ថាន​នៅ​ពេល​ការ​អភិវឌ្ឍន៍​របស់​ឯកជន​ គំរាមកំហែង​ធ្វើ​ឱ្យ​មានការ​ជន់​លិច​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា​ “​ការ​បាត់បង់​បឹង​ទំពុន​៖​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​សង្គម​ និង​សិទ្ធិ​មនុស្ស​ពី​ការ​បំផ្លិចបំផ្លាញ​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​”​ បាន​រក​ឃើញ​ថា​ប្រជាជន​កម្ពុជា​ រាប់​លាន​នាក់​ទំនងជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​ ដោយ​ ក្រុមហ៊ុន​ អាយ​ អិន​ ជី​ ហូល​ឌី​ង​(ING​ Holdings)​ និង​សាជីវកម្ម​ឯកជន​ផ្សេងៗ​ទៀត​ រួម​មាន​ក្រុមហ៊ុន​ ជីប​ម៉ុង​ អ៊ី​អន​ម៉​ល​ អ័​រ​គី​ដេ​វីឡា​ និង​បុរី​ប៉េង​ហួត​។​ល​។​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​ វិស័យ​សិ​ទិ្ធ​មនុស្ស​ និង​បរិស្ថាន​បាន​ស្ទង់​មតិ​ជាមួយនឹង​ប្រជាពលរដ្ឋ​ចំនួន​ ៤៦៩​ គ្រួសារ​ ដែល​កំពុង​រស់នៅ​ ឬ​ប្រើប្រាស់​តំបន់​បឹង​នេះ​ និង​ទន្លេ​។​ ជា​លទ្ធផល​ របាយការណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុង​ តំបន់​បឹង​ទំពុន​ ឬ​ជើងឯក​ ក្នុង​ផ្ទៃក្រឡា​ប្រមាណ​ ១.៥០០​ ហិ​កតា​ ដែល​កំពុង​តែ​ជួយ​ទ្រទ្រង់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​ និង​ការពារ​ទឹកជំនន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)

ទាញយក៖ pdf