ពិធី​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​

​នៅ​ថ្ងៃ​ទី​ ១៧​ ខែឧសភា​ ឆ្នាំ​២០២២​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ពិធី​ផ្សព្វផ្សាយ​ និង​ដាក់​ឱ្យ​អនុវត្ត​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​បាន​អនុម័ត​ និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ “​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ស្តារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ឆ្នាំ​ ២០២១-២០២៣”​ កាលពី​ថ្ងៃ​ទី​ ១៦​ ខែធ្នូ​ ឆ្នាំ​២០២១​។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf