ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ អាយុក្រោម ១២ឆ្នាំ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលនឹងចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ និងខេត្តទាំង ២១ ផ្សេងទៀត នឹងត្រូវចាប់ផ្តើមបើកយុទ្ធនាការចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១។
ក្រសួងសុខាភិបាល