គំរោងអាហារូបត្ថម្ភរបស់ទីភ្នាក់ងារ USAID ផ្តល់ប្រយោជន៏ដល់មាតា និងកុមារតូចៗ
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាសនៅថ្ងៃនេះនូវ កម្មវិធីចម្រុះរបស់ខ្លួន ស្តីពីអនាម័យ និងអាហារូបត្ថម្ភសំរាប់កែលំអជីវិតរស់នៅរបស់ម្តាយ និងកុមារតូចៗ តាមរយៈការបង្រៀនពីទម្លាប់រស់នៅស្អាត និងអាហារូបត្ថម្ភល្អៗ និងការបង្កើនការប្រើប្រាស់បង្គន់ គម្រោងដែលមានទឹកប្រាក់ចំនួន១៦លានដុល្លារសហអាមេរិក សម្រាប់រយៈពេល៥ឆ្នាំនេះ នឹងជួយដល់មនុស្សប្រមាណ ៥០០០០០ នាក់ ពិសេសស្ត្រីមានផ្ទៃពោះ កុមារតូចៗ ម្តាយ អ្នកមើលថែទាំកុមារ និងសហគមន៍ជនបទនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងសៀមរាប។
ស្ថានទូតសហរដ្ឋអាមេរិក