ការអភិវឌ្ឍសង្គម
សិទ្ធិមនុស្ស
កម្មកររោងចក្រ ភីមៀរ បង្ខំចិត្តចូលធ្វើការថ្ងៃនេះ
កម្មករប្រមាណ ១០០ នាក់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ភីមៀរ (Pemir Cambodia Garment) នឹងចូលធ្វើការវិញនៅថ្ងៃនេះទាំងបង្ខំចិត្តដែលពួកគេប្រមាណ ៧០ ភាគរយអាចនឹងលាលែងពីការងារបន្ទាប់ពីបើកប្រាក់ខែរួច ក្រោយពីមានកងកម្លាំងទាហានដែលគេស្គាល់ថា មកពីកងពលអន្តរាគមន៍ ង ៧០ បានដាក់ ...
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113855-2014-05-05-02-47-32
ក្រសួងថ្កោលទោសការប្រើហិង្សាលើអ្នកសារព័ត៌មាន
បន្ទាប់ពីមានការវាយប្រហារជាច្រើនលើកមកលើអ្នកសារព័ត៌មាននិងក្រុមជនស៊ីវិល រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ជាលើក ទី១ ពីម្សិលមិញ ប្រឆាំងទៅនឹងចំណាត់ការព្រៃផ្សៃរបស់កម្លាំងសន្តិសុខ ខណ្ឌដូនពេញ។ ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញ ក្រសួង ព័ត៌មាន បានធ្វើការថ្កោលទោស ...
វង្ស សុខេង និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113865-2014-05-05-03-12-33
កម្ពុជានិងថៃព្រមបង្កើតច្រកសម្រាប់ពលករ
មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា កម្ពុជា និង ថៃ បានព្រមព្រៀងបង្កើតការិយាល័យច្រកចេញចូលតែមួយ នៅក្នុងខេត្តចំនួន ៣ ដើម្បីបង្កភាពងាយស្រួលដល់ពលករ ខ្មែរ ចំណាកស្រុកទៅធ្វើការនៅ ប្រទេសថៃ ដើម្បីចៀសវាងការឆបោកពីមេខ្យល់ និងការបាញ់ប្រហារតាមព្រំដែន។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ បាននិយាយទៅ ...
មុំ គន្ធា
http://postkhmer.com/national/1-national-news/113817-2014-05-02-04-07-39
ពលរដ្ឋប្រមាណ៥នាក់ត្រូវកងសន្តិសុខវាយឲ្យរបួស
បន្ទាប់ពីប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា និងកម្មករ ពលរដ្ឋគាំទ្រច្រើនពាន់នាក់ បញ្ចប់ការសម្ដែងមតិក្នុងទិវាពលកម្មអន្តរជាតិនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យរួចមក ស្រាប់តែកម្លាំងសន្តិសុខខណ្ឌដូនពេញ ជាង ១០០នាក់បានលួចឆ្មក់វាយទៅលើពលរដ្ឋធ្វើដំណើរតាមផ្លូវ និងខ្លះដែល ...
ទេព សុរ៉ាវី និង យាង សុជាមេត្តា
http://www.rfa.org/khmer/news/politics/samrainsy-demonstration-04302014225710.html
កម្ពុជា បំបែកបាតុកម្មនៅថ្ងៃទិវាពលកម្មអន្តរជាតិ
កាលពីថ្ងៃព្រហស្បតិ៍ មនុស្សជាច្រើននាក់ បានរងរបួសនៅពេលដែលអាជ្ញាធរកម្ពុជាបានបំបែកបាតុកម្មនៅថ្ងៃទិវាពលកម្មអន្តរជាតិ ដែលមានកម្មករកាត់ដេររាប់រយនាក់ និងអ្នកគាំទ្រគណបក្សប្រឆាំងនៅកណ្តាលក្រុងភ្នំពេញ។ ...
បុគ្គលិកសារព័តមាន Bangkok Post
http://www.bangkokpost.com/most-recent/407663/cambodia-breaks-up-may-day-rally
អ្នកយកព័ត៌មានខ្មែរម្នាក់ត្រូវជ្រើសរើសជា Information Hero
អ្នកយកព័ត៌មានវ័យក្មេងម្នាក់ក្នុងប្រទេសកម្ពុជាគឺលោកតាត ឧត្តម ត្រូវគេជ្រើសរើសដើម្បីទទួលស្គាល់ឬទទួលបានគោរមងារដ៏ឆ្នើមមួយហៅថា «ជើងឯកខាងផ្នែកព័តមានឬ Information Hero»ក្នុងចំណោម១០០នាក់មកពីប្រទេសនានាលើពីភពលោក។ លោកតាត ឧត្តម ...
មេដឹកនាំបក្សប្រឆាំងប្រកាសបាតុកម្មថ្មី
មេដឹកនាំបក្សប្រឆាំង លោកសមរង្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថានឹងមានបាតុកម្មជាថ្មីម្តងទៀត ដើម្បីទាមទារឱ្យដោះលែងអ្នកជាប់ឃុំខ្លួនចំនួន២៣នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងការផ្ទុះឡើងអំពើហិង្សាកាលពីដើមឆ្នាំនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=15&token=YTIxNTVkMjg3MDB
បាតុកររងរបួសដាក់ពាក្យប្តឹងអភិបាលរងខណ្ឌដូនពេញ
អស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីការបណ្តេញចេញដោយអំពើហិង្សានៅទីលានប្រជាធិបតេយ្យដែលបានបណ្តាលឲ្យមានមនុស្សមួយចំនួនបានរងរបួសនោះ ក្រុមអ្នករងគ្រោះនិងអ្នកតំណាងរាស្ត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមដាក់ពាក្យ ...
រដ្ឋមន្ត្រីក្រសួងការបរទេស៖ កម្ពុជាប្តេជ្ញាចិត្តដើម្បីសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ហោ ណាំហុង បានឱ្យដឹងថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តនិងមានបំណង ដើម្បីកែលម្អសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម ហោ ណាំហុង បានឱ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីម្សិលមិញជាមួយនឹងលោកស្រី ផ្លាវៀ ផាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/detail/1?page=11&token=OGUzMTA2MmFiNTE
ប្រទេសកម្ពុជា មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសុំសិទ្ធិជ្រកកោន
មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូប បានឱ្យដឹងថា កម្ពុជាបានយល់ព្រមកិច្ចព្រមព្រៀង “ជាគោលការណ៍” ក្នុងការទទួលយកអ្នកដែលបានស្វែងរកសុំសិទ្ធិជ្រកកោនតាំងលំនៅ នៅក្នុងប្រទេសអូស្ត្រាលី។ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មាន ...
បុគ្គលិកសារព័ត៌មាន The Australian
http://www.theaustralian.com.au/national-affairs/policy/cambodia-intends-to-sign-asylum-deal/story-fn9hm1gu-1226900446176
ប្រទេសកម្ពុជាហាមឃាត់សហជីពពីការប្រារព្ធទិវាពលកម្មអន្តរជាតិក្នុងខែឧសភានៅសួនសេរីភាពរាជធានីភ្នំពេញ
កាលពីថ្ងៃពុធ អាជ្ញាធរបានបដិសេធមិនអនុញ្ញាតឱ្យ ក្រុមសហជីពនិងសមាគមដែល មានសម្ព័ន្ធភាពជាមួយបក្សប្រឆាំងធ្វើការប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិថ្ងៃទី 1 ឧសភានៅឯសួនសេរីភាពរាជធានីភ្នំពេញឡើយ។ ...
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-04/30/c_133301779.htm
ចិនតៃវ៉ាន់ ៦ នាក់ត្រូវជាប់គុកម្នាក់ ១០ ឆ្នាំពីបទជួញដូរមនុស្ស
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសកំបាំងមុខ ជនជាតិ ចិនតៃវ៉ាន់ ៥ នាក់ និងចំពោះមុខម្នាក់ដែលជាប្រធាន និងជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន Giant Ocean International Fishery ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១០ ឆ្នាំ ពាក់ព័ន្ធនិងការជួញដូរពលករខ្មែរចំនួន ១២៨ នាក់ ឲ្យទៅធ្វើការនៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ ២០១០ និង ២០១២។ ពលករខ្មែរ ...
ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/113644-2014-04-30-02-14-03
Oxfam: ធនាគារធំបួនរបស់អូស្រ្តាលីជាប់ពាក់ព័ន្ធនឹងកម្ចីរំលោភសិទ្ធិ
ការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារ ANZ ដល់ក្រុមហ៊ុនចម្ការអំពៅដ៏ចម្រូងចម្រាសរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ស្ថិតក្រោមការរិះគន់ជាថ្មីម្តងទៀត។ នៅពេលនេះគឺស្ថិតនៅក្នុងការស៊ើបអង្កេតមួយដោយអង្គការ Oxfam ទៅលើធនាគារធំៗចំនួន ៤ របស់ ប្រទេសអូស្ដ្រាលី និងទំនាក់ទំនងរបស់ពួក ...
Daniel de Carteret
http://www.postkhmer.com/business/business/113613-oxfam-
កម្មករជាង ២០ រោងចក្រក្នុងក្រុងបាវិតនៅតែបន្តតវ៉ា
កម្មកររាប់ពាន់នាក់នៅជាង ២០ រោងចក្រក្នុង ក្រុងបាវិត នៅតែបន្តធ្វើការតវ៉ាឈានចូលដល់ថ្ងៃ ទី៤ កាលពីម្សិលមិញដើម្បីទាមទារឲ្យថៅកែរោងចក្រ ផ្តល់ប្រាក់បន្ថែមលើកទឹកចិត្តចំនួន ៥០ ដុល្លារ។ ប្រាក់ ៥០ ដុល្លារ គឺជាប្រាក់លើកទឹកចិត្តដែលថៅកែរោងចក្រខ្លះ ក្នុង ក្រុងបាវិត បានផ្តល់ឲ្យកម្មករ ...
មុំ គន្ធា
http://www.postkhmer.com/national/1-national-news/113587-2014-04-29-03-18-16
ប៉ូលិសខេត្តកោះកុងបញ្ចប់ការសួរចម្លើយពលរដ្ឋដែលរងការប្តឹងចោទពីក្រុមហ៊ុន SEZ Koh Kong
ប្រជាពលរដ្ឋ ៥នាក់ រស់នៅ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង បានចូលឆ្លើយបំភ្លឺជាមួយនគរបាល ខេត្តកោះកុង ពាក់ព័ន្ធនឹងការរឹបអូសគ្រឿងសំណង់របស់ក្រុមហ៊ុន SEZ Koh Kong Co, Ltd កាលពី ខែមករា មិនឲ្យសង់របងព័ទ្ធដីភូមិនិងចម្ការពួកគេ។ ក្រោយការចូលបំភ្លឺជាមួយមន្ត្រីស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃ ទី ...
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113573--sez-koh-kong
តំណាងរាស្ត្របក្សប្រឆាំងប្តឹងអភិបាលរងខណ្ឌដូនពេញ
លោក លឹម គីមយ៉ា តំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សប្រឆាំង បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល ដែលលោកអះអាងថា បានដឹកនាំការវាយប្រហារនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទ សប្តាហ៍មុន។ លោក ឃិត ឃី មេធាវីគណបក្សសង្គ្រោះជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោក គឹមយ៉ា ទាមទារសំណងចំពោះការវាយប្រហារ ដែលលោកបាន ...
ឆាយ ច័ន្ទនីដា និង Alice Cuddy
http://www.postkhmer.com/national/1-national-news/113580-2014-04-29-02-46-53
អាជ្ញាធរខេត្តនឹងចុះទៅដោះស្រាយជម្លោះដីអតីតយោធិននៅម៉ាឡៃ
អាជ្ញាធរ ខេត្តបន្ទាយមានជ័យ នឹងចុះទៅ ស្រុកម៉ាឡៃ ធ្វើការដោះស្រាយដីធ្លីអតីត យោធាខ្មែរក្រហម ៧៤ គ្រួសារនៅ ឃុំទួលពង្រក្រោយពីបានដោះលែងតំណាងពួកគេពីររូប បន្ទាប់ពីផ្តិតមេដៃព្រមរុះរើផ្ទះចេញពីដីធ្លីមានជម្លោះ។ លោក លី ខ្លី អាយុ ៤៦ឆ្នាំ និងលោក ហឿន វី អាយុ ៥៦ឆ្នាំ តំណាងឲ្យគ្រួសារអតីតយោធិនខ្មែរក្រហម ...
ឆាយ ច័ន្ទនីដា
http://www.postkhmer.com/national/1-national-news/113519-2014-04-28-02-32-01
សហជីពមិនត្រូវបានអនុញ្ញាតអោយមានការប្រារព្ធពិធីអបអរ ទិវាពលកម្មអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ
សាលារាជធានីភ្នំពេញបានបដិសេធមិនអនុញ្ញាតឲ្យសហជីព និង សមាគមរបស់ពួកគេ ប្រារព្ធពិធីអបអរទិវាពលកម្មអន្តរជាតិលើកទី ១២៨ នាថ្ងៃទី ១ ខែ ឧសភា នៅ ទីលាន ប្រជាធិបតេយ្យ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=13&token=YzFjZmRmZjg4ODE
មនុស្សរាប់ពាន់នាក់នឹងទៅសាលាដំបូងគាំទ្រមនុស្សទាំង២៣នាក់
មេដឹកនាំសហជីពលើកឡើងថា ខ្លួនរំពឹងថា មនុស្សរហូតដល់ទៅ១.០០០នាក់នឹងនាំគ្នាមកសាលារាជធានីភ្នំពេញនៅថ្ងៃេនះ ដើម្បីបង្ហាញការគាំទ្រចំពោះ សមាជិកសហជីព កម្មករ និងអ្នកឈរមើលចំនួន ...
ម៉ិច ដារ៉ា
http://www.cambodiadaily.com/news/thousands-expected-at-municipal-court-in-support-of-23-57342/
UN ថាការបិទទីលានប្រជាធិបតេយ្យជាការ «បារម្ភ»
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសេរីភាពនៃការជួបជុំ បានហៅការបន្តបិទទីលានប្រជាធិបតេយ្យពីសំណាក់អាជ្ញាធរខ្មែរថា ជាការអនុវត្តដែលគេមើលឃើញ កម្លាំងសន្តិសុខរបស់រដ្ឋាភិបាលវាយប្រហារអ្នកកាសែត និងអ្នកគាំទ្រសមាជិកសភាគណបក្សប្រឆាំងលោកស្រី មូរ សុខហួរ កាលពី ...
Kevin Ponniah
http://www.postkhmer.com/national/1-national-news/113491-un-lr
តុលាការបង្គាប់ឲ្យមេដឹកនាំសហជីពនៅឆ្ងាយពីរោងចក្រនិងសមាជិកខ្លួន
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោក អាត់ ធន់ ប្រធានសហជីពដែលមានបញ្ហាច្រើនរូបនេះនៅឆ្ងាយពីរោងចក្រ អេស អិល និងកម្មកររបស់ខ្លួន និងចៀសវាងការជួបជុំគ្នាជា ...
ម៉ិច ដារ៉ា and Zsombor Peter
http://www.cambodiadailykhmer.com/news/13332/
ពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុន KDC រត់គេចពីការចាប់ខ្លួន
ពលរដ្ឋ ២នាក់ ក្នុងចំណោម ១៦ គ្រួសារ រស់នៅ ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលដែលបានបដិសេធពុំ ...
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/113336--kdc-
ជនជាតិ អ៊ុយហ្គ័រ ១៤ នាក់ត្រូវចាប់ខ្លួន
ប្រព័ន្ធផ្សព្វផ្សាយ ថៃ បានរាយការណ៍ពីថ្ងៃអាទិត្យថា ជនជាតិភាគតិច អ៊ុយហ្គ័រ ចំនួន ១៤ នាក់ក្នុងនោះមានកុមារចំនួន ៦ នាក់ ដែលភៀសខ្លួនពី ប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ នៅ ខេត្តស្រះកែវ ក្នុង ប្រទេសថៃ ជាប់ព្រំដែន កម្ពុជា បន្ទាប់ ...
Amelia Woodside និង ជាង សុខា
http://www.postkhmer.com/national/1-national-news/113271-2014-04-22-03-22-43
Little appetite for garment strike in Phnom Penh
Most garment factories did not open for business Thursday, choosing to extend the Khmer New Year holidays—which officially ended Wednesday—rather than face industrial action in the form of a planned nationwide stay-at-home strike. However, a number of workers interviewed Thursday said they knew nothing about the ...
Zsombor Peter and Mech Dara
http://www.cambodiadaily.com/news/little-appetite-for-garment-strike-in-phnom-penh-56695/