ហេដ្ឋារចនាសម្ព័ន្ធ

សេចក្តីជូនដំណឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក​

​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ឱ្យ​អ្នកដំណើរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ​ និង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ការ​ណែនាំ​នេះ​ធ្វើ ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​កម្រៃ​សេវា​រថយន្ត​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ​ និង​សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​

​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ បាន​ឯកភាព​មិន​យក​កម្រៃ​សេវា​ចំពោះ​រថយន្ត ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរណ៍​គ្រប់​ប្រភេទ​នៅ​ត្រង់​ចំណុច​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ត​ភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ F-16​ ចំនួន​ ២​គ្រឿង​ ទម្លាក់​គ្រាប់បែក​ ៣​គ្រាប់​ កាត់​ផ្តាច់​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ចំនួន​ ២​ស្ពាន​ ត​ភ្ជាប់​កំណាត់ ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ការងារ​អាជីវកម្ម​ សេវាកម្ម​អនុវត្ត​សម្រាប់​ខែវិច្ឆិកា​ និង​១១​ខែ​ដើមឆ្នាំ​២០២៥​ (​ពុំ​ទាន់​ធ្វើ​សវន​កម្ម​)​ របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ការងារ​អាជីវកម្ម​ សេវាកម្ម​អនុវត្ត​សម្រាប់​ខែវិច្ឆិកា​ និង​១១​ខែ​ដើមឆ្នាំ​២០២៥​ (​ពុំ​ទាន់​ធ្វើ​សវន​កម្ម​)​។​ ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត ...

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឆ្លើយ​តប​ទៅ​នឹង​​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​​អំពី​គម្រោង​សាង​សង់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​ក្នុង​ប្រទេស​វៀត​ណាម​

​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មីៗ​ ដែល​ថា​ វៀតណាម​កំពុង​តែ​អនុវត្ត​នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ​ ភ្ជាប់​ពី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​វិនិយោគ​ចុះបញ្ជី​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែតុលា​ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ២៩​ គម្រោង​ នៅ​ក្នុង​ខែតុលា​ ឆ្នាំ​២០២៥​។​ គម្រោង​ទាំងនេះ​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១,៤​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ និង​អាច​បង្កើត​ការងារ ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ស្ដី​ពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ​

​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកអគ្គរាជទូត​ជប៉ុន​ អ៊ូ​អិ​ណុ​ អាត់​ស៊ូ​ស៊ី​ និង​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ឥណទាន​សម្បទាន​ODA​ សម្រាប់​អនុវត្ត​ “​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពី​មូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី គម្រោងនេះនឹង​ជួយ​ពង្រឹង​ជំនាញ​អក្ខរកម្ម និង​គណិតវិទ្យា​មូលដ្ឋាន​នៅ​តាម​សាលាបឋមសិក្សាទូទាំងប្រទេស។ ...

ធនាគារពិភពលោក

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អគារ​សហកម្មសិទ្ធិ​ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​)

នៅ​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អគារ​សហកម្មសិទ្ធិ​ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​)​។​​អគារ​សហកម្មសិទ្ធិ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង​ មហាវិថី ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២៥​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ ...

យូនីសេហ្វប្រចាំកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​អភិបាលកិច្ច​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​សាធារណៈ​”

​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (​គ​.​រ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២​ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ឆាប់រហ័ស​ដល់​សាធារណជន​បន្ថែម​ទៀត​។​ ក្រសួង​ក៏ ...

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ស្តី​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​

នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បង្ការ​ការ​វាយប្រហារ​បោក​បញ្ជោត​តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ចោរ​ព័ត៌មានវិទ្យា​ (Hacker)​។​​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ទូរស័ព្ទ​

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បានដឹង​ថា​ នា​ពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយ​ចំនួន​ បាន​ព្យាយាម​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព​នៅ​តាម​បណ្តាញ​សង្គម​ ដូច​ជា​ Telegram,​ Facebook ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​ ស្ដី​ពី​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ ក្នុង​យុគសម័យ​ថ្មី​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​ ក្នុង​យុគសម័យ​ថ្មី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បន្ទាប់​ពី​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក ...

ក្រសួងការបរទេស​ និង​ទំនាក់ទំនង​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ចាប់ពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់ ...

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​ដល់​សាធារណជន​ អំពី​ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​គេហទំព័រ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ (Domain​ name)​ “.kh​ ”

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ ដើម្បី​ជម្រាប​ជូន​សាធារណជន​។​ ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​គម្រោង​សហប្រតិបត្តិការ​សម្រាប់​គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​

​ថ្ងៃ​ទី​ ១២​ ខែ​ មក​រា​ ឆ្នាំ​២០២៣,​ នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ន​វា​និវត្តន៍​ មាន​ប្រារ​ព្វ​ពិធី​ចុះហត្ថលេខា​លើ​កំណត់​ត្រា​នៃ​កិច្ច​ពិភាក្សា​ស្តី​ពី​ គម្រោង​បង្កើត​ផែនការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​ទីប្រជុំជន​ ក្រោម​អធិបតីភាព​ ឯ​.​ឧ​ អ៊ុំ​ សុ ...

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA) ប្រចាំនៅកម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​

 ​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភពលោក​លើក​ទី​៣៧​

​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភពលោក​លើក​ទី​៣៧​ ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២២​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​និង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ សូម​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ​ដើម្បី​បញ្ចប់ ...

លីកាដូ

ទាញយក៖ pdf

សេចក្ដីណែនាំ​ស្ដី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​"​គម្រោង​ខ្ចី​លុយ​"

​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​បង្ហោះ​សេចក្តីណែនាំ​ស្តី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​”​គម្រោង​ខ្ចី​លុយ​”​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ ផ្លូវការ​របស់​ពួក​គេ​។​ ​យោង ...

និយតករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

​សេចក្តី​ថ្លែង​ការណ៍​​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២២​ ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ជំទាស់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចាត់​ទុក​កម្ពុជា​ថា​ជា​ជម្រក​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​​។​ ​ឯកសារ​បក​ប្រែ​មិន​ផ្លូវ​ការ ...

សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា

ទាញយក៖ pdf

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ជូន​ដំណឹង​អំពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​

នៅ​ថ្ងៃ​ទី​​ ២​៥​​ ​ខែ​សីហា​ ​ឆ្នាំ​ ​២០២២​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​។​​ ​ធនាគារជាតិ ...

ធនាគារ​ជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

8h6w2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!