ចោរឯកសណ្ឋាននៅពីក្រោយបទល្មើសព្រៃឈើ
អាឡូបងខ្ញុំសុំចេញអីវ៉ាន់មួយ» នេះគឺជាភាសាទំនាក់ទំនងគ្នារវាងពលរដ្ឋដឹកឈើតាមម៉ូតូជាមួយនឹងសមត្ថកិច្ចនៅតាមគោលដៅនីមួយៗដើម្បីឲ្យដឹងថា ពួកគេដឹកឈើតាមតំបន់នោះជាថ្នូរនៃការបង់ប្រាក់កុំឲ្យចាប់ពួកគេ វាផ្ទុយទៅនឹងការដឹកជញ្ជូនតាមរយៈរថយន្តយីឌុបដែលមានស្លាកសម្គាល់ ១១៦៨ របស់ឧកញ៉ា ទ្រី ភាព ដែលសមត្ថកិច្ចពុំហ៊ានទាំងយកភ្នែកមើល។ សន្ធឹកម៉ូតូបានលាន់ឮកងរំពងនៅតាមដងផ្លូវចាប់តាំងពី ឃុំប៉ាក់កាឡាន ឃុំភ្នំកុកឡៅ ឃុំកាចូន ដែលនៅក្នុងតំបន់ខ្លះផ្លូវដាច់ជាដុំនិងភក់រអិលពិបាកធ្វើដំណើរនោះ សឿន សុង ជាឈ្មោះដាក់ឲ្យដើម្បីសុវត្ថិភាពដែលជាអ្នករកស៊ីដឹកឈើយ៉ាងសកម្មមានគ្នា ៧នាក់ ដែលក្នុងមួយម៉ូតូអាចដឹកជិតមួយតោននោះបានថ្លែងថា ដើម្បីឲ្យរបររកស៊ីមានសុវត្ថិភាពលោកត្រូវទាក់ទងទៅសមត្ថកិច្ចជាមុន ហើយនៅពេលធ្វើដំណើរទៀតសោតលោកត្រូវមានអ្នកនាំផ្លូវម្នាក់ នៅអមខាងមុខ ម៉ូតូចំនួន ៦ ទៀតដើម្បីទៅទាក់ទងអាជ្ញាធរនិងបង់លុយឲ្យគេដើម្បីកុំឲ្យគេចាប់។ … លោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិនិងបរិស្ថាន បានថ្លែងឲ្យដឹងថា នៅក្នុង ខេត្តរតនគិរី នេះក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលឧកញ៉ា លឹម វណ្ណា ហៅ ខ្នា ជាអ្នកចេញមុខទិញនោះមានឃ្លាំងស្តុកឈើធំៗចំនួន ៥ កន្លែងនៅក្នុងស្រុកចំនួន ៥ ដូចជានៅ ស្រុកអូរជុំ ស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកអណ្តូងមាស និង ស្រុកអូរយាដាវ។ ឈើទាំងនោះត្រូវបានគេកាប់ចេញពីតំបន់កន្ទុយនាគគឺ ស្រុកតាវែង និង ស្រុកអណ្តូងមាស។ ចំណែកតំបន់ វរជ័យ គឺគេកាប់ចេញពី ស្រុកវ៉ឺនសៃ និង ស្រុកសៀមប៉ាង ព្រំប្រទល់ ខេត្តស្ទឹងត្រែង។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xFbwkm