ប៉ូលីសបង្ក្រាបការតវ៉ាថ្មី នៅក្នុងប្រទេសកម្ពុជា
ប៉ូលីសកម្ពុជា បានបំបែកបាតុកម្មមួយ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ និងបានឃុំខ្លួនសកម្មជនចំនួន ១១នាក់ ដែលកំពុងអំពាវនាវសុំជំនួយអន្ដរជាតិ ដើម្បីធានាការដោះលែងក្រុមអ្នកតវ៉ា ដែលបានចាប់ខ្លួន នៅក្នុងការបង្ក្រាបថ្មីៗនេះ។
ក្រុមសកម្មជនលេចធ្លោជាច្រើន រួមទាំងមេដឹកនាំសហជីពមួយ បានស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានឃុំខ្លួន ខណៈដែលពួកគេបានព្យាយាមដើម្បីដាក់ញ្ញត្តិតវ៉ា នៅតាមស្ថានទូតលោកខាងលិច ឱ្យជួយនៅក្នុងករណីនៃក្រុមអ្នកតវ៉ា ២៣នាក់ ត្រូវបានចាប់ខ្លួន ក្នុងអំឡុងការបង្ក្រាប លើបាតុកម្មកម្មកររោងចក្រកាត់ដេរ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ កាលពីដើមខែនេះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បាននិយាយថា សកម្មជនចំនួន១១នាក់ ត្រូវបានដោះលែងជាច្រើនម៉ោងក្រោយមក បន្ទាប់ពីការដាក់ផ្តិតស្នាមមេដៃរបស់ពួកគេនៅលើឯកសារ ដែលសន្យាថាមិនឱ្យប្រព្រឹត្ត “បាតុកម្មខុសច្បាប់” នៅក្នុងពេលអនាគត។ …
បុគ្គលិកសារព័ត៌មាន Channel News Asia
http://www.channelnewsasia.com/news/asiapacific/cambodian-police-in-new/962534.html