អ្នក​ភូមិ​ខេត្ត​កំពង់​ឆ្នាំង​ហែក្បួន​មក​ដល់​រាជ​ធានី​ ទោះ​ជាមាន​ការ​រារាំងពី​នគរបាល

មួយ​ថ្ងៃ​បន្ទាប់​ពី​សមាជិក​បីនាក់​​ក្នុង​ចំណោម​សមាជិក​សហ​គមន៍របស់ខ្លួន​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​ជាមួយ​នគរបាល​មក អ្នក​ភូមិ​ប្រហែល​៥០នាក់​មក​ពី​ខេត្ត​កំពង់​​ឆ្នាំង​​បាន​បន្ត​ហែ​ក្បួន​ដោយ​សន្តិ​វិធី​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​​​ត្រូវ​បាន​រារាំង​​ដោយ​មន្ត្រី​នគរ​បាល​ខណ្ឌ​ឫស្សីកែវ​អស់​មួយ​សន្ទុះ​ធំ។ អ្នក​ភូមិ​​ដែល​ភាគ​ច្រើន​មក​ពី​ភូមិ​ឡ​ពាង​ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង​​មាន​គម្រោង​​យក​ញត្តិ​ទៅដាក់​ជូន​ក្រសួង​យុត្តិធម៌ រដ្ឋ​សភា ​និង​ស្ថាន​ទូត​​នានា​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​អ្នក​ភូមិ​ប្រាំនាក់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុម​ហ៊ុន​ខេឌី​ស៊ី ដែល​ពួក​គាត់​លើក​ឡើង​ថា បាន​រំលោភ​យក​ដី​របស់ពួក​គាត់រយៈ​ពេល​ជាង​មួយ​ទស​វត្សរ៍មក​ហើយ។ …

គុច ណារ៉េន និង ល័ររិន គ្រុធឺរ​
http://www.cambodiadailykhmer.com/news/18528/