ជនជាតិភាគតិចចោទក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ថាកាប់ឈើលក់
ប្រជាពលរដ្ឋជាង ១០០ គ្រួសាររស់នៅក្នុង ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលរងនូវផលប៉ះពាល់ពីសំណាក់ក្រុមហ៊ុន ម៉ាស្ទ័រ ខេសាន់ ខូអិលធីឌី ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនថា មករកស៊ីកាប់ឈើសហគមន៍ដើម្បីលក់។ លោក ម៉ៅ ធឿង អាយុ ៦២ឆ្នាំ ជាជនជាតិព្នងដែលបានរស់នៅក្នុងតំបន់មានជម្លោះនោះតាំងពីកំណើតនោះបានថ្លែងឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្តើមមានវត្តមាននៅលើទឹកដីនោះនៅក្នុង ឆ្នាំ២០១២ ហើយចាប់ពីពេលនោះមកក្រុមហ៊ុនបានហាមឃាត់ពលរដ្ឋពុំឲ្យចូលធ្វើចម្ការនិងរកអនុផលព្រៃឈើនៅក្នុងតំបន់របស់ពួកគាត់បានទេ។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/112463-2014-03-27-03-15-33