របាយការណ៍៖ គម្រោងវារីអគ្គិសនីសេសាទក្រោម២ កំពុងបំផ្លាញព្រៃឈើកម្ពុជាយ៉ាងធ្ងន់ធ្ងរ
យ៉ាងហោចណាស់ក៏មានម៉ាស៊ីនរ៉ៃខ្នាតយក្សប្រមាណ ៤០គ្រឿងនិងមានឡានដឹកឈើធំៗ បានដឹកជញ្ជូនឈើចូលនៅក្នុងរោងចក្រអារឈើ១០គ្រឿងក្នុងរយៈពេលមួយម៉ោង នៅក្នុងទំនប់វារីអគ្គិសនីសេសានក្រោម២ នៅតាមបណ្តោយទន្លេសេសាន ស្ថិតនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នេះបើយោងទៅតាមរបាយការណ៍អង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។ យោងទៅតាមរបាយការណ៍ដែលបានដាក់បង្ហាញរូបភាពដ្រូនបង្ហាញឈើរាប់ពាន់ម៉ែត្រគូបបានដាក់នៅតាមមាត់ទន្លេដែលមានរថយន្តយីឌុបរាប់សិបគ្រឿងរង់ចាំដឹកចូលទៅក្នុងរោងចក្រអារឈើនោះបានឲ្យដឹងថាទំនប់វារីអគ្គិសនីសេសានក្រោម២ដែលបានសាងសង់ដោយក្រុមហ៊ុនរួមគ្នាចំនួន គឺ Hidrolancang International Energy (China) ៥១ភាគរយ Royal Group ៣១ភារគរយ និងក្រុមហ៊ុន Vietnam International Joint Stock ១០ភាគរយ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ក្រុមហ៊ុននេះបានបំផ្លាញប្រព័ន្ធការពារបរិស្ថានទាំងស្រុង ជាពិសេសសត្វព្រៃ ព្រៃឈើ និងធនធានធម្មជាតិដទៃទៀត។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2fHYDmP