រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ជួបប្រជុំជាមួយ​ក្រុមហ៊ុនឯកជន​​​​នានា​ដើម្បី​ជំរុញឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិ​ស្ថាន​បាន​ជួប​ប្រជុំជាមួយក្រុម​ហ៊ុន​ឯកជន​ ដែល​ទទួល​បាន​សម្បទាន​ដីកាលពី​សប្ដាហ៍​មុន ដើម្បី​​ចង់​ដឹង​​ថា តើ​ក្រុមហ៊ុន​ទាំង​នេះ​អនុ​វត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញតិ​របស់​រដ្ឋា​ភិបាល និង​ប្រកាន់​ខ្ជាប់​តាម​កិច្ច​សន្យា​របស់​ខ្លួន​​ឬយ៉ាង​ណា។ អង្គការ​សិទ្ធិមនុស្ស​បានចោទ​ប្រកាន់រដ្ឋា​ភិបាល​ជា​យូរ​មក​ហើយ​ថា បានធ្វើ​មិន​ដឹង​មិន​​​​​​​ឮចំពោះ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្ប​ទាន​​​​​​​​ក្នុ​ង​លក្ខណៈ​ជួល​ពី​រដ្ឋ​ ដោយ​បណ្ដោយ​​ឲ្យ​ក្រុម​ហ៊ុន​ទាំង​នេះ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ដោយ​ខុស​ច្បាប់ រំលោភ​យក​ដី​របស់​ពួកគាត់​ និង​រាន​ព្រៃ​ដោយ​គ្មាន​ទទួល​ទោស​អ្វីឡើយ​។ អំឡុងពេល​មាន​សម្ពាធ​ពី​អន្តរជាតិ​ និង​ក្នុង​ស្រុក​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពីពាក់​កណ្ដាល​ឆ្នាំ​២០១២ បាន​ចេញ​សារាចរណែ​នាំ​លេខ​០០១​ បញ្ជា​​ឲ្យ​ផ្អាក​ការ​ផ្ដល់​សម្បទាន​ដីសេដ្ឋកិច្ច​ថ្មី និង​ឲ្យ​ពិនិត្យ​មើល​​តាម​ផ្លូវ​ច្បាប់​​លើ​ដី​សម្បទាន​ដែល​​បាន​អនុម័ត​រួច​ហើយ​ឡើង​វិញ។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/13557/