ពលរដ្ឋ ៩ ខេត្ត​អំពាវនាវ​ឲ្យ​ទប់​អ្នក​មាន​អំណាច​កុំ​ឲ្យ​កាប់​បំផ្លាញ​ព្រៃ

អ្នក​ភូមិ​មក​ពី​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ចំនួន ៩ កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទៅ​លើ​ករណី «បុគ្គល​អ្នក​មាន​និង​មាន​អំណាច» ដែល​កំពុង​បង្ក​ឲ្យ​មាន​ការ «បំផ្លាញ​ធ្ងន់ធ្ងរ» ទៅ​លើ​ជីវភាព​របស់​ពួក​គេ។ អ្នក​ភូមិ​ដែល​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ពីរ គឺ​សមាគម​អភិវឌ្ឍន៍​កុមារ (CDA) និង​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ (CPN) បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​ពួក​គេ បាន​និយាយ​ថា ត្រូវ​បាន​កាប់​បំផ្លាញ និង​ឈូស​ឆាយ​វាត​យក​ដី ដោយ​ឈ្មួញ ទាហាន និង​អាជ្ញាធរ ដែល​ជា​បុគ្គល​មាន​អំណាច។ លោក សន ស៊ីយ៉ាន តំណាង​សហគមន៍​មក​ពី ខេត្ត​ក្រចេះ បាន​ថ្លែង​ថា ព្រៃ​សហគមន៍​ចំនួន ៧ ក្នុង​ចំណោម ១១ ដែល​បាន​ចុះ​បញ្ជី​ចាប់​តាំង​ពី ឆ្នាំ​២០១១ ដែល​មាន​ជាង ២ ម៉ឺន ១ ពាន់​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​ស្រុង។ លោក​ថ្លែង​បន្ត​ថា៖ «ព្រៃ​ចំនួន ៧ កន្លែង​ដែល​មាន​ជាង ៤០០០ ហិកតា​ត្រូវ​បាន​កាប់​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ជា​របស់​បុគ្គល​អ្នក​មាន​និង​មាន​អំណាច​ដែល​សហការ​ជាមួយ​អាជ្ញាធរ»។ …

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/114607-2014-05-21-03-36-44