ក្រុមហ៊ុន​ វៀតណាម​ ៤​ រំលោភ​ដី​ជនជាតិភាគតិច​

​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​បួន​បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម​ ចំនួន​បួន​ បាន​រំលោភ​បំពាន​អត្តសញ្ញាណ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ និង​ដីធ្លី​ប្រមាណ​ ១​ ពាន់​ហិ​កតា​ ក្នុង​ឃុំ​ តា​ឡាវ​ ស្រុក​ អណ្តូង​មាស​។​ ​ក្រុមការងារ​ពិសេស​ចំនួន​ ៧​ រូប​មក​ពី​អង្គការសិទ្ធិមនុស្ស​ អា​ដ​ហុ​ក​ ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ (CDP)​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ​ (KKK-HRDA)​ និង​អង្គការ​ ច្រាក់​ (CHRAC)​ បាន​ចុះ​ទៅ​អង្កេត​ករណី​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ កាចក់​ ក្នុង​ឃុំ​ តា​ឡាវ​ ស្រុក​ អណ្តូង​មាស​ រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​។​ ​លោក​ ឆាយ​ ធី​ អ្នកសម្របសម្រួល​អង្គការសិទ្ធិមនុស្ស​ អា​ដ​ហុ​ក​ ដែល​ជា​មន្ត្រី​ម្នាក់​ ក្នុង​ចំណោម​ទាំង​ ៧​ នាក់​នោះ​បាន​ឲ្យ​ដឹង​កាល​ម្សិលមិញ​ថា​ ជនជាតិ​ដើម​ភាគតិច​ កាចក់​ ចំនួន​ ១៩៦​ គ្រួសារ​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយនឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ វៀតណាម​ ចំនួន​បួន​ចាប់តាំងពី​ឆ្នាំ​ ២០១១​ មក​ ដែល​រួម​មាន​ក្រុមហ៊ុន​ Krong​ Pok​ Ratanakiri​ Rubber​ Development​ Co.,​ LTD​ វាសនា​ អ៊ិ​ន​វេស​មិន​ (Veasna​ Investment)​ ស៊ី​អ​ឌី​ (CRD)​ និង​ក្រុមហ៊ុន​ ហេង​ ប្រា​ឌឺ​ (Heng​ Brother)​។​​ …

ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/111082-2014-02-25-02-30-24