ក្រុមអ្នក​តស៊ូ​មតិ​ទទូច​ឲ្យ​ស.រ.អា.​​ជួយ​កម្ពុជា​ផ្នែក​តម្លាភាព

ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​ឲ្យ​ស.រ.អា.និង​ក្រុម​ហ៊ុន​ស.រ.អា.ជួយ​កម្ពុជា​ផ្នែក​តម្លាភាព​ និង​អភិបាល​កិច្ច​ល្អ​ចំពោះ​ចំណូល​បាន​មក​ពី​ការ​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា។​ នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​រៀបចំ​ដោយ​អង្គការ​ Oxfam America ​កាលពី​ថ្ងៃពុធ​នៅក្នុង​អាគារ​សភា​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ក្រុម​វាគ្មិន​បីរូប​មកពី​អង្គការ ​Oxfam ​ក្នុង​តំបន់​និង​កម្ពុជា​ បាន​ថ្លែង​ថា​ ជំនួយ​និង​បទពិសោធន៍​ស.រ.អា.គឺ​ជា​រឿង​សំខាន់​ដល់​តម្លាភាព​នៃ​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែ​កម្ពុជា​គ្មាន​ច្បាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម ​ឬការ​ជីករ៉ែ​ ហើយ​ព័ត៌មាន​អំពី​ចំណូល​ពន្ធរដ្ឋ​និង​ ដំណើរ​ការ​វិនិយោគ​លើ​ធនធាន​រ៉ែនេះ​ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាននិង​ជីវិភាព​ពលរដ្ឋ​នេះ​ មិនត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ ​… លោក​ឡាយ ឃីម​ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ប្រចាំ​តំបន់​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម​នៃ​អង្គការ​អុកស្វាម​អាមេរិក​គឺជា​វាគ្មិន​ម្នាក់។​ … លោក​ថ្លែង​ថា ​ក្នុងរយៈ​ពេល​ជាង​១០​ឆ្នាំ​មាន​កំណើន​ក្រុមហ៊ុន​យ៉ាងតិច​១២០ ​ភាគច្រើន​មកពី​ប្រទេស​ចិន​មក​វិនិយោគ​នេះ ​ហើយ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ ដោយសារ​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​មិន​អាច​ចូលរួម​ពាក់ព័ន្ធ​នឹង​ដំណើរការ​វិនិយោគ​ ហើយ​នឹង​ដឹង​អំពី​បញ្ហា​តម្លាភាព​ចំពោះ​ដំណើរ​ការ​ក្រុមហ៊ុន​ទាក់ទង​នឹង​ប្រាក់​ចំណូល​ដល់រដ្ឋ​ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ក៏មិន​ត្រូវគេ​ឲ្យ​ដឹង​ផង​ដែរ។​ លោក​ឡាយ ឃីមបាន​បញ្ជាក់​ថា​ រ៉ែ​ទាំងអស់​ដែល​គេ​ធ្វើការ​វិនិយោគ​គឺ​រ៉ែ​ប្រេង​កាត​ រ៉ែមាស​ រ៉ែដែក​ និង​រ៉ែ​បុកស៊ីត​ជាដើម​ តែ​ក្រុមហ៊ុនទាំង​នោះ​ត្រូវ​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថិត​នៅក្នុង​ដំណាក់​កាល​រុករក ​ស្រាវជ្រាវ​នៅឡើយ​ ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ប្រត្តិបត្តិ​ការ​វិនិយោគ​របស់​គេ​ដែរ។​ ​លោក​គិត​ថា ​ស.រ.អា.​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​រឿង​ធនធាន​ធម្មជាតិ​នេះ ​អាច​ជួយ​ដល់​កម្ពុជា​បាន។​ …

សុខ ខេមរា
http://khmer.voanews.com/content/groups-want-us-help-in-improving-transparency-in-extractive-industries/1911651.html