មន្ត្រីជំនាញនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនៅដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់
សំឡេងរណារអារឈើបានលាន់ឮរំពងព្រៃ នៅក្នុងបរិវេណដែនជម្រកសត្វព្រៃ ភ្នំ ឱរ៉ាល់ ចំណែកឯឈើជាច្រើនត្រូវបានគរទុកដើម្បីរង់ចាំឈ្មួញមកទិញ ហើយគោយន្តក៏បានចាប់ផ្តើមសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ដោយពុំមានមន្ត្រីសមត្ថកិច្ចជំនាញណាម្នាក់ចេញមកការពារក្រៅ ពីអង្គុយយកលុយពីឈ្មួញឈើទាំងនោះឡើយ។ ទឹកមុខក្រៀមក្រំ ដោយសារតែឃើញវិនាសកម្មព្រៃឈើដែលធ្លាប់តែគ្របដណ្តប់នៅក្នុងតំបន់ ដែលធ្លាប់រស់នៅតាំងពីកុមារភាព ព្រះតេជគុណ សំ គឹមសាត ព្រះជន្ម ៦៥ វស្សា ជាអ្នកដែលចេញមុខយ៉ាងសកម្មក្នុងការការពារព្រៃឈើជំនួសមន្ត្រី ជំនាញបានមានសង្ឃដីកាថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វ ភ្នំ ឱរ៉ាល់ គឺកើតឡើងតាមរយៈក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុន លី យ៉ុងផាត់ កាប់ឈើដើម្បីដាំអំពៅ និងក្រុមហ៊ុន ចិន អេច អិល អេច កាប់ឈើដើម្បីដាំពោត រួមទាំងអ្នកដែលរកស៊ីកាប់ឈើប្រណីតៗនៅក្នុងស្រុក ឱរ៉ាល់ នេះ។ ព្រះអង្គបានមានសង្ឃដីកាថា៖ «ឈ្មោះ គា ជាអ្នកទទួលទិញធំដើម្បីយកទៅលក់ ឲ្យក្រុមហ៊ុន ទ្រី ភាព ចំណែកអ្នកដើរប្រមូលទិញនៅក្នុងភូមិយកទៅលក់ឲ្យឈ្មោះ គា គឺឈ្មោះ ខា»។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/index.php/national/1-national-news/108152-2013-12-20-03-11-37