ក្រសួងគ្រោងស្នើឲ្យបញ្ឈប់នាំចូលរថយន្តជជុះ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មគ្រោងស្នើទៅរដ្ឋាភិបាលលើការហាមឃាត់នាំចូលរថយន្តជជុះមក ប្រទេសកម្ពុជា ក្នុងបំណងកាត់បន្ថយការបំពុលបរិស្ថាន។ លោក ចម ប្រសិទ្ធ ថ្លែងថា គ្រប់ប្រទេសទាំងអស់ត្រូវចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឲ្យស្រទាប់អូហ្សូនកាន់តែស្តើងទៅ ហើយកម្ពុជា កំពុងចាប់ផ្តើមកាត់បន្ថយបណ្តើរៗនូវការនាំចូលឧស្ម័នដែលប៉ះពាល់ដល់បរិស្ថាន។ លោកថ្លែងថា៖ «ឥឡូវរថយន្តដែលកំពុងដំណើរការនៅលើផ្លូវរបស់យើង ក៏មានប្រើឧស្ម័នមួយចំនួនដែលប៉ះពាល់ដល់បរិស្ថានដែរ។ រថយន្តស៊េរីថ្មី គឺលែងប៉ះពាល់ច្រើនហើយ ប៉ុន្តែរថយន្តជជុះដែលនៅសេសសល់និងនៅតែប្រើប្រាស់វានៅតែហូរចូលមកស្រុកខ្មែរយើងហើយនៅតែប្រើឧស្ម័នដែលប៉ះពាល់ដល់បរិស្ថានអញ្ចឹងវិធានការរបស់យើងគឺស្នើសុំទៅរដ្ឋាភិបាលពិចារណារាំងខ្ទប់រថយន្តជជុះដែលមានអាយុលើស ១០ ឆ្នាំឡើងទៅគឺឈប់ឲ្យចូល កម្ពុជា»។ …
ចាន់ មុយហុង
http://www.postkhmer.com/business/business/113345-2014-04-23-02-33-52