ដំណាក់កាលទីបីនៃការលក់ភាគហ៊ុន GTI ល្អប្រសើរ
ការពិនិត្យមើលពីដំណើរការរបស់ក្រុមហ៊ុនធានាទិញមូលបត្របង្ហាញថា ដំណាក់កាល ទី៣ នៃការដាក់លក់ភាគហ៊ុនរបស់ក្រុមហ៊ុន Grand Twins International (GTI) លើផ្សារហ៊ុន កម្ពុជា (ការធ្វើបរិវិសកម្ម) កំពុងមានដំណើរការល្អ។ លោក Stephen Hsu អគ្គនាយកក្រុមហ៊ុនមូលបត្រ ភ្នំពេញ ស៊ីឃ្យូរីធី (PPS) បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ក្រៅពីការរង់ចាំការទូទាត់ពីវិនិយោគិនបរទេសការបើកដំណើរការធ្វើបរិវិសកម្មរហូតមកដល់ពេលនេះល្អណាស់។ ការធ្វើបរិវិសកម្មសម្រាប់ការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់ក្រុមហ៊ុន GTI ត្រូវបានកំណត់ដល់ការទិញអប្បបរមាមានចំនួនមិនតិចជាង ១០០ ភាគហ៊ុនក្នុងតម្លៃ ២,៤១ ដុល្លារអាមេរិកក្នុង ១ ភាគហ៊ុន។ ដំណើរការនេះនឹងបញ្ចប់នៅថ្ងៃ ទី៩ ខែឧសភា មុនការជួញដូរជាផ្លូវការនៅថ្ងៃ ទី២៩ ខែឧសភា។ …
Eddie Morton
http://www.postkhmer.com/business/business/113997--gti-