ប្រជាជនរង​គ្រោះ​ដោយសារ​តែការ​បណ្តេញចេញនាំគ្នា​គំរាមតវ៉ាប្រឆាំង​ធនាគារអភិវឌ្ឍ​ន៍អាស៊ី​

គ្រួសារប្រជាជន​​ដែលត្រូវបា​ន​បណ្តេញ​ចេញ​ដោយសារគម្រោង​ស្ថាបនា​ផ្លូវដែក​​​ក្រោម​មូល​និធិ​របស់​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី​(ADB) បាន​​គំរាម​​ធ្វើបាតុកម្ម​ ប្រសិន​បើ​ធនា​គារនេះ​មិនបង្ហាញ​ផែន​ការ​ដល់ពួកគាត់ ទាក់ទង​នឹង​ការ​លើកកម្ពស់​កម្រិតជីវភាព​​របស់​ពួកគាត់​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍។ ប្រជា​ពល​រដ្ឋ​ប្រហែល​១.០០០​គ្រួសារ​ដែល​បាន​សាង​សង់​ផ្ទះ​នៅ​លើ​កំណាត់​ផ្លូវ​ដែក​ដែល​គេ​បោះ​បង់​ចោលជា​យូរ​មក​ហើយ​​​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​បណ្ដេញ​ចេញ​ ដើម្បីទុក​ផ្លូវ​ឲ្យ​គម្រោង​ស្ថាបនា​ផ្លូវ​ដែក​​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​១៤៣លាន​ដុល្លារ​។ ប្រជាពល​រដ្ឋ​៣.០០០​គ្រួសារ​ទៀត​បាន​បាត់​បង់​ដី​ដោយ​សារ​តែ​គម្រោង​នេះ​។ …

Zsombor Peter និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/13013/