ក្រុមហ៊ុនស្យាមគូប៊ូតាបើកដំណើរការនៅកម្ពុជានិងឡាវ
ក្រុមហ៊ុន សាជីវកម្ម ស្យាម គូប៊ូតា កំណត់ពង្រីកអាជីវកម្មរបស់ខ្លួន ដោយបើកសាខានៅប្រទេសកម្ពុជា និងប្រទេសឡាវ ដែលជាផ្នែកមួយនៃការរៀបចំខ្លួនសម្រាប់ការចាប់ផ្តើមនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៅឆ្នាំ២០១៥។ ក្រុមហ៊ុន សាជីវកម្ម ស្យាម គូប៊ូតា បានវិនិយោគទឹកប្រាក់សរុបចំនួន៦៨លានបាត ទៅលើក្រុមហ៊ុនសាខាទាំងពីរ និងរំពឹងថាក្រុមហ៊ុនទាំងពីរនេះនឹងរកប្រាក់ចំណូលបាន ៧ពាន់លានបាត នៅក្នុងឆ្នាំ២០១៥។ ក្រុមហ៊ុន សាជីវកម្ម ស្យាម គូប៊ូតា បានចំណាយទឹកប្រាក់ ៣៨លានបាត ដើម្បីបើកក្រុមហ៊ុន គូប៊ូតា កម្ពុជា ខូអិលធីឌី ហើយរំពឹងថានឹងរកប្រាក់ចំណូលបាន៥ពាន់លានបាត និង៣០លានបាតទៅលើក្រុមហ៊ុន គូប៊ូតា ឡាវ សូល ខូអិលធីឌី និងរំពឹងថារកប្រាក់ចំណូលបាន២ពាន់លានបាត។ …
Erich Parpart
http://www.nationmultimedia.com/business/Siam-Kubota-launches-Cambodia-Laos-units-30228172.html