SME ត្រូវបានជំរុញឲ្យប្រឆាំងអំពើពុករលួយ
សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការបង្កើតយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយសម្រាប់ស្ថាប័នរបស់ខ្លួនដើម្បីកែលម្អបរិយាកាសពាណិជ្ជកម្មនៅក្នុង ប្រទេសកម្ពុជា។
អង្គការតម្លាភាពកម្ពុជា (TI Cambodia) កាលពីម្សិលមិញបានរៀបចំ សិក្ខាសាលាមួយស្ដីពី «សុចរិតភាពធុរកិច្ចសម្រាប់សហគ្រិនកម្ពុជា» ដែលមានការចូលរួមពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ក្នុងបំណងបញ្ជ្រាបការយល់ដឹងអំពីការអនុវត្តសុចរិតភាពធុរកិច្ចដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាតាមរយៈការបង្កើតគោលនយោបាយផ្ទៃក្នុងសម្រាប់ប្រឆាំងអំពើពុករលួយទាំងក្នុង និងក្រៅស្ថាប័ន។ …
ចាន់ មុយហុង
http://bit.ly/1rBsnFq