ការ​នាំចេញ​មាន​កំណើន​ខ្ពស់​នៅ​ឆ្នាំ​២០១៣

ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​ការ​កើនឡើង​នៃ​ទំហំ​នាំ​ចេញ​ក្រៅប្រទេស​នៅ​ ឆ្នាំ​២០១៣​ ប៉ុន្តែ​គេ​នៅ​តែ​ចង់​ដឹង​ថា​ តើ​កម្ពុជា​នឹង​ធ្វើ​បាន​កាន់តែ​ល្អ​ប្រសើរ​ជាង​ពេល​មិន​មានការ​ជាប់​គាំង​នយោបាយ​បណ្ដាល​មក​ពី​ការ​បោះ​ឆ្នោត​ កាលពី​ខែកក្កដា​សម្រាប់​ឆ្នាំ​ក្រោយៗ​ ទៀត​ ដែរ​ ឬ​មួយ​យ៉ាងណា​?

​យោង​តាម​របាយការណ៍​ របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល​របស់​កម្ពុជា​ប្រចាំឆ្នាំ​២០១៣​ សម្រេច​បាន​១៥,៨៨​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ តួលេខ​នេះ​បាន​កើនឡើង​១៨,៥​ភាគរយ​ ខណៈ​ដែល​ឆ្នាំ​២០១២​ សម្រេច​បាន​១៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ ការ​នាំ​ចេញ​ផលិតផល​នានា​របស់​កម្ពុជា​ចន្លោះ​ពី​ខែមករា​ រហូត​ដល់​ខែធ្នូ​ ឆ្នាំ​២០១៣​ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៦,៩០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ កើនឡើង​២៦​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​មាន​៥,៤៨​ ពាន់​លាន​ដុល្លារ​ ដែល​បាន​នាំ​ចេញ​កាលពី​ឆ្នាំ​មុន​។​ …

Eddie Morton
http://postkhmer.com/business/business/109453-2014-01-20-04-07-12