បង្ក្រាបបានឈើ ២ ឡានដឹកចេញពីដែនជម្រកសត្វឱរ៉ាល់
អ្នកបើកឡានពីរនាក់ និងឈើប្រណីតជាង ១២ ម៉ែត្រគុប ដែលត្រូវបានអះអាងថា ជារបស់មន្រ្តីកងរាជអាវុធហត្ថជាន់ខ្ពស់ ខេត្តកំពង់ស្ពឺ ម្នាក់ត្រូវក្រុមរដ្ឋបាលព្រៃឈើនិងអង្គការបង្រ្កាបពេលកំពុងដឹកចេញពីដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់។
អង្គការសម្ព័ន្ធភាពសត្វ (Wildlife Alliance) បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការមួយពីការដឹកជញ្ជូនឈើប្រណីតប្រភេទលេខមួយនេះមក ក្រុមល្បាត ១០ នាក់បានពួននៅក្នុងព្រៃ ក្នុង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីស្ទាក់កាលពីយប់ថ្ងៃចន្ទ ហើយចាប់បាននៅវេលាទៀបភ្លឺម៉ោង ៣ ព្រឹកថ្ងៃអង្គារសប្តាហ៍នេះ។ …
ផាក់ ស៊ាងលី
http://bit.ly/11yZT3u