អ្នកភូមិ​​​ខេត្ត​​​ស្វាយ​​​រៀង មាន​​​កំហឹង​​​ជំុវិញ​​​គម្រោ​​​ងជីក​​​ប្រឡាយ​​​

មន្ត្រីមូល​​​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ​​​អ្នកភូមិ​​​ជាង​​​២០០​​​នាក់​​​មក​​​ពី​​​ឃុំ​​​ចំនួន​​​បី​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង កាល​​​ពីថ្ងៃសៅរ៍ បាន​​​តវ៉ា​​​ជំទាស់​​​នឹង​​​សំណើ​​​ជីក​​​ប្រឡាយ​​​ដ៏ធំ​​​មួយ​​​កាត់​​​តាម​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​។ លោក សុត គឹម​​​ចាន់ អភិបាល​​​ស្រុក​​​ស្វាយ​​​ជ្រំ បាន​​​មាន​​​ប្រសាសន៍​​​ថា គម្រោង​​​​​ជីក​ប្រឡាយ​​​នេះ​​​នឹង​​​កាត់​​​តាម​​​ឃុំ​​​ក្រោល​​​គោ ឃុំ​​​ស្វាយ​​​យា និង​​​ឃុំឈើទាល ក្នុង​​​ស្រុក​​​ស្វាយ​​​ជ្រំនោះ ហើយ​​​កាត់​​​ចំ​​​​​​ដី​​​ស្រែ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១០០​​​គ្រួសារ។ លោក គឹមចាន់ បានមាន​​​ប្រសាសន៍​​​ថា អ្នកភូមិជាង​​​២០០​​​នាក់​​​បាន​​​ចូលរួម​​​កិច្ច​​​ប្រជុំមួយ​​​ស្ដី​ពី​ការ​​​​ជីក​​​ប្រឡាយ​​​នេះ​​​កាល​​​ពីថ្ងៃសៅរ៍ ប៉ុន្តែ​​​ពួកគាត់​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅនឹង​​​កន្លែង​​​តែម្តងជំទាស់​​​នឹង​​​គម្រោង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រៀប​​​ចំ​​​វេទិកាដើម្បី​​​ទទួល​​​យក​​​មតិយោបល់​​​របស់​អ្នក​ភូមិ​​​ ថាតើ​​​ពួកគាត់​​​ចង់​​​បាន​​​ប្រភព​​​ទឹក​​​ដើម្បីស្រោច​​​ស្រព​​​ដំណាំស្រូវ​​​ឬយ៉ាង​​​ណា ប៉ុន្តែ​​​ពួក​គាត់​​​​បាន​​​ជំទាស់​​​ទៅនឹង​​​គម្រោង​​​នេះ ហើយ​​​បាន​​​ដើេរ​​​ចេញ​​​ពីកិច្ច​​​ប្រជុំ”។ …

អូន ភាព
http://www.cambodiadailykhmer.com/news/14275/