រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្លងសេចក្តីព្រាង ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥
នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ជាតិ (NTDC) ពិភាក្សាលើសេចក្តីព្រាងនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ ២០២០-២០៣៥។ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានស្តីពីប្រធានបទជាអាទិភាពនៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២០
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ (មូលនិធិ ស.គ.ន) ឬ The Research Creativity and Innovation Fund (RCI ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមិសឺ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២១-២២ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងយុត្តិធម៌បានអំពាវនាវដល់ក្រុមអ្នកតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់សាធារណៈជន និងអន្តរជាតិអំពីការអនុវត្តវិធានការច្បាប់ចំពោះជនត្រូវចោទ លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងអំពើញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ...
ក្រសួងយុត្តិធម៌
សេចក្តីថ្លែងការណ៍រួម៖ ទម្លាក់ការចោទប្រកាន់ទាំងអស់ទៅលើមេដឹកនាំសហជីពលោក រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួន
នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៤១ ដែលបានចុះហត្ថលេខាខាងក្រោម បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា និង ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
សេចក្តីប្រកាសព័ត៌មាន៖ ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មធ្វើការជម្រាបជូនដល់ក្រុមហ៊ុនអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ ឲ្យអនុវត្តបានត្រឹមត្រូវតាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាននៅ ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ មន្ទីរបរិស្ថានខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានដើម្បីជម្រាបជូនដល់បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឲ្យបានដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ...
មន្ទីរបរិស្ថានខេត្តព្រះសីហនុ
សេចក្តីបញ្ជាក់អំពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីបញ្ជាក់មួយស្តីពីទុនបម្រុងអន្តរជាតិរបស់កម្ពុជា។ នៅក្នុងសេចក្តីបញ្ជាក់នេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៩,៥ ប៊ីលានដុល្លាអាមេរិក។ ធនាគារជាតិនៃ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ ឆ្លើយតបទៅនឹងការចេញផ្សាយ ព័ត៌មានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកការលើកកម្ពស់ និងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ
នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានធ្វើការឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ...
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ
សេចក្ដីប្រកាសព័ត៌មាន៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែង ៨២,៥៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ជា សុផា ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីប្រកាសព័ត៌មាន៖ ឥណទាន ១០០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវានិងឱកាសសេដ្ឋកិច្ចរបស់សហគមន៍ជនបទនៅកម្ពុជា
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃនេះ បានអនុម័តផ្តល់ឥណទាន ១០០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ជួយគាំទ្រគម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា (Cambodia Road Connectivity Improvement ...
ធនាគាពិភពលោក
សេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងផែនការបានចេញសេចក្តីជូនដំណឹងទាក់ទងនឹងការគ្រប់គ្រងភាពមិនប្រក្រតីក្នុងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូ ...
ក្រសួងផែនការ
ក្រសួងបរិស្ថានហាមឃាត់ការធ្វើអាជីវកម្មកេសរកូលព្រៃនៅក្នុងតំបន់ការពារធម្មជាតិ
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានផ្សាយសេចក្តីជូនដំណឹងមួយដល់សាធារណជនអំពីការហាមឃាត់ ការធ្វើអាជីវកម្មកេសរកូលព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ដែលកំពុងតែមានសកម្មភាពប្រមូលយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់ការពារធម្មជាតិ ដោយសារតែកន្លងមកមានជនខិលខូច ...
ក្រសួងបរិស្ថាន
សេចក្តីប្រកាសព័ត៌មានស្តីពី តម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានចេញសេចក្តីជូនដំណឹងស្តីពីតម្រូវការច្បាប់សិទ្ឋិទទួលព័ត៌មាននៅកម្ពុជា នៅសិក្ខាសាលាជជែកពិភាក្សាស្តីពីបច្ចុប្បន្នភាពនៃសេចក្តីព្រាងច្បាប់សិទ្ឋិទទួលព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃ អង្គារ ទី៣០ ...
វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ
សេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចពង្រឹងការអនុវត្តរបស់រាជរដ្ឋាភិបាលលើអនុក្រឹត្យលេខ ១៣៣ នៅក្នុងប្រទេសកម្ពុជា
នៅថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI) បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីអបអរសាទរចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដែលបានកំពុងខិតខំប្រឹងប្រែងពង្រឹងការអនុវត្ត ...
អង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (Unicef) និងអង្គការ Hellen Keller International (HKI)
សេចក្តីជូនដំណឹងស្តីពី ការផ្តល់សេវាពន្ធដារលើការប្រគល់ប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារពាណិជ្ជ
នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ដែលបានស្នើសុំប័ណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ អញ្ជើញមកទទួលយកប័ណ្ណសម្គាល់នេះនៅរៀងរាល់ម៉ោងធ្វើការនៅសាខាពន្ធដារខេត្ត-ខ័ណ្ឌ និងធនាគារពាណិជ្ជដែល ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីជូនដំណឹង ស្តីពីការលក់បណ្ណរយៈពេលវែងចូលទស្សនារមណីយដ្ឋានអង្គរ
កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០, គ្រឹះស្ថានអង្គរបានចេញសេចក្តីជូនដំណឹង មួយស្តីពីការលក់បណ្ណរយៈពេលវែងចូលទស្សនារមណីយដ្ឋានអង្គរ ទៅដល់សាធារណជន អន្តរជាតិ គ្រប់ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរណបរទេស ឲ្យបានជ្រាបជាដំណឹង។ ការសម្រេចចិត្តនេះ ...
គ្រឹះស្ថានអង្គរ
សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងកម្ពុជានិងចិន
នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់ គម្រោង កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ នៅ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តបន្តរៀបចំវេទិកាសាធារណៈជាធម្មតា តែត្រូវកម្រិតចំនួនតំណាងអ្នកចូលរួមក្នុង ១ លើកៗមិនឲ្យលើសពី ៥០ នាក់ ដើម្បីលើកកម្ពស់ការឆ្លើយ ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពី “ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន”
នាព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នេះនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើជាអធិបតីក្នុង “ពិធីប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីណែនាំស្តីពី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing)
នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ដែលនឹងចាប់ផ្តើមពីដើមខែនេះ។ អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានមានប្រសាសន៍ថា ...
អគ្គនាយកដ្ឋានពន្ធដារ (GDT)
សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។ ក្នុងនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង ស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០
នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងទៅដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ ...
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍