ការ​អភិវឌ្ឍ​សង្គម

ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាត​ឱ្យ​ អង្គការ​សមធម៌​កម្ពុជា​ បន្ត​ធ្វើ​សកម្មភាព​ឡើង​វិញ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ លេខ​ ៣៧២​ ជូន​ដល់​លោក​ អៀង​ វុ​ទ្ធី​ ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ធ្វើ​សកម្មភាព​ឡើង​វិញ​ បន្ទាប់​ពី​អង្គការ​នេះ​បាន​បំពេញ​កាតព្វកិច្ច ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

អ្នក​ជំនាញ​ អ​.ស.​ប​ មាន​ប្រសាសន៍​ថា​ ការ​​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លើ​លទ្ធិប្រជាធិបតេយ្យ​

នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​នឹង​អាច​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​នៅ ...

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ផ្សព្វផ្សាយ​របាយការណ៍​ "​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧"

​ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ប្រចាំ​កម្ពុជា​នៃ​ អង្គការ​ DanChurchAid​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​អំពី​ “​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ ...

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ទាញយក៖ pdf

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​

​នៅ​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ ហូ​រី​ណូ​អ៊ូ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​សរុប​ចំនួន​ ៣៤២.៦៦៣​ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កែ​លំអ​បរិស្ថាន​នៃ​ការ​សិក្សា​សម្រាប់​កុមារ​ពិការ​ និង​សាងសង់​អគារ​មន្ទីរពេទ្យ​

​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​,​ ជំនួយ​គូ​សាណូ​ណិ​,​ នូវ​ថវិកា​សរុប​ចំនួន​ ៣៤២.៦៦៣​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​អភិវឌ្ឍន៍​លើ​បរិស្ថាន​សិក្សា​របស់​កុមារ​ពិការ​ក្នុង ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្ដីពី លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង

នៅថ្ងៃទី ២០ ខែ​ ធ្នូ ឆ្នាំ ២០១៧​ នៅទីស្ដីការក្រសួង ឯកឧត្ដម​ទេសរដ្ឋមន្រ្ដី​ ប្រាក់ សុខុន និង ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា​ នឹងចុះហត្ថលេខា​លើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣ ១៧០ លានយ៉េន (ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុលផ្លូវ និងការកែលម្អមណ្ឌលសុខភាព

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងក្រោមគម្រោង KUSANONE ដែលមានទឹកប្រាក់សរុបចំនួន ៣២៩.៧៣៦ ដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវក្នុងខេត្តព្រះវិហារ សាងសង់មណ្ឌលសុខភាពក្នុងខេត្តក្រចេះ និងខេត្តកណ្តាល និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​ ណែនាំ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ស្តី​ពី​ការ​ធ្វើ​សកម្មភាព​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០២​ ខែតុលា​ ឆ្នាំ​ ២០១៧​ និង​បាន​ចុះហត្ថលេខា​ដោយ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ កម្មវត្ថុ​នៃ​សេចក្តីជូនដំណឹង​នេះ​ គឺ​ស្តី​ពី ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផ្តល់រង្វាន់

នៅថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៧ ក្រសួង​ព័ត៌មាន​ បាន​ចេញ​លិខិត​ធ្វើការ​ណែនាំ​ជា​ថ្មី​ម្ដងទៀត​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ និង​ម្ចាស់​ផ្សព្វផ្សាយ​ទាំងអស់​ឲ្យ​អនុវត្ត​ដួច​ខាងក្រោម​៖អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​មានការ​ផ្តល់​រង្វាន់​តែ​ក្នុង​រយៈពេល​មុន​ និង​ក្រោយ​១៥​ថ្ងៃ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បី​ជៀសវាង​នូវ​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ជាយថាហេតុ​ និង​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ ក្រសួង​ព័ត៌មាន​ បាន​ចេញ​លិខិត​ធ្វើការ​ណែនាំ​ក្រើនរំលឹក​ជា​ចុង​ក្រោយ​ដល់​ម្ចា​ស់​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ ចាងហ្វាង​ការ​សែត​ ទស្សនាវដ្តី​ ព្រឹត្តិ​ប័ត្រ​ទាំងអស់​ដូច​ខាងក្រោម​៖រាល់​ការ​ផ្សព្វផ្សាយ​ស្ប៉ត​ពា​ណិ​ជ្ច​កម្ម ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

ស្ថិតិ​នៃ​ការ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​​​​ នៅ​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​រដ្ឋ​ទូ​ទាំង​ប្រទេសក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​ឆ្នាំ​២០១៧​

​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ស្ថិតិ​នៃ​របាយការណ៍​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​ ៦​ខែ​ ដំបូង​ឆ្នាំ​ ២០១៧​ នៅ​លើ​គេហទំព័រ​​ហ្វេស​បុកផ្លូវការ​របស់​ខ្លួន​​ ដោយ​​ស្ថិតិ​ដែល​បាន​ចេញផ្សាយ​នោះ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​

នៅ​ថ្ងៃ​ទី​ ០៤​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៧​ ក្រសួងមហាផ្ទៃ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ ការ​បំពេញ​កាតព្វកិច្ច​របស់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ បន្ទាប់​ពី​ក្រសួង​កត់សម្គាល់​ឃើញ​ថា​ មាន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​បទ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

ជប៉ុន​ផ្តល់​ ២៧៩,០៣៨​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​លើកកម្ពស់​ការ​អប់រំ​ប​ញ្ជូ​ល​គ្នា​នៅ​កម្ពុជា​ ​

នៅ​ថ្ងៃ​ទី​ ២៩​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ​ក្រោម​គ្រោង​ការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ រដ្ឋាភិបាល​ជប៉ុន​ ផ្តល់​ថវិកា​ចំនួន​ ២៧៩,០៣៨​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គការ​សមាគម​ន៍​សម្រាប់​ជំនួយ​ និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន​ ( ...

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ក្នុងស្រុករបស់សហភាពអឺរ៉ុប ស្តីពីស្ថានភាព នយោបាយនៅក្នុងប្រទេសកម្ពុជា

ប្រមុខ​បេសកកម្ម​ការទូត​នៃ​សហភាព​អឺរ៉ុប​នៅ​រាជធានី​ភ្នំពេញ​ មាន​ជំនឿ​ថា​ វា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ ហើយ​វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ដល់​ស្ថេ​រ​ភាព​យូរអង្វែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ ដើម្បី​អោយ​មានការ​បោះ​ឆ្នោត​មួយ​ដែល​មានការ​ជឿ​ទុកចិត្ត ...

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា

ទាញយក៖ pdf

ការដាក់ឲ្យដំណើរការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពដោយខ្លួនឯងសម្រាប់សិស្សថ្នាក់ទី១២ លើប្រព័ន្ធអ៊ីនធឺណែត

នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ចេញ​សេចក្តី​ប្រកាស​ដល់​សាធារណៈជន​ និង​សិស្សានុសិស្ស​ថា​ ខ្លួន​នឹង​ដាក់​ដំណើរការ​រ​ប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​ លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ ...

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​

ទាញយក៖ pdf

ជប៉ុនផ្តល់ថវិកាសរុបចំនួន ៣០៥,៣១៤ ដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងចំនួនបួន

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន​ ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ (​ជំនួយ​គូ​សាណូ​ណិ​)​ រដ្ឋាភិបាល​ជប៉ុន​ បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន​ ៣០៥,៣១៤​ ដុល្លារ​អា​មេ​រិ​ក​ ដក់​អង្គភាព​ទ​ទួន​ជំនួយ​ចំនួន ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

កាលពី​ថ្ងៃ​សុក្រ​ ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សំណើរ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​បន្ត​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ ២២០​ លាន​យ៉េន​ ឬ​ប្រមាណ​ ២​ លាន​ដុល្លារ​អា​មេ ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

ជប៉ុនផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារកនៅខេត្តកំពង់ចាម

កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០១៦ រាជរដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ ១៣៤,៥២៦ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ។ កិច្ចសន្យាផ្តល់ជំនួយ ក្រោមគ្រោងការណ៍នៃ “ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន”  ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ណាកាតា យូស៊ីមិ នាយិកាប្រចាំប្រទេសអង្គការមូលនិធិជប៉ុន PHJនៅស្ថានទូតជប៉ុន ដើម្បីអនុវត្តន៍ “គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពមាតា និងទារកនៅខេត្តកំពង់ចាម”។ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

ការអនុវត្តតម្លៃបណ្ណថ្មីសម្រាប់ចូលទស្សនារមណីយដ្ឋានអង្គរ

កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសេចក្តីជូនដំណឹងដល់សាធារណៈជនថា រាជរដ្ឋាភិបាលបានធ្វើការកែប្រែតម្លៃបណ្ណសម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ដែលនឹងចាប់ផ្តើមដំណើរការជាផ្លូវការពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅ។ ថវិកាចំនួន ២.០០ ដុល្លារអាមេរិកដែលបានរាប់បញ្ជូលនៅក្នុងតម្លៃបណ្ណថ្មីនេះ នឹងត្រូវបានផ្តល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាក្នុងការព្យាបាលជម្ងឺដល់កុមារក្រីក្រកម្ពុជា។  ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

ក្រសួងកិច្ចការនារីជម្រុញការឆ្លើយតបជាថ្មីរបស់រដ្ឋាភិបាលដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី

នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងកិច្ចការនារីបានដឹកនាំនូវកិច្ចប្រជុំពិសេសមួយ ដោយមានតំណាងមកពី ១៥ ក្រសួងពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីជម្រុញការអនុវត្ត និងការពិនិត្យតាមដានការអនុវត្តផែនការសកម្មភាពជាតិទី២ ស្តីពីការទប់ស្កាត់អំពើហិង្សាប្រព្រឹត្តដោយដៃគូជិតស្និទ្ធិ និងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំនេះដែរ ប្រព័ន្ធរាយការណ៍ថ្មីមួយត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋាភិបាលដើម្បីបង្កើននូវគណនេយ្យភាពរបស់ក្រសួងពាក់ព័ន្ធ និងដើម្បីកំណត់សម្គាល់ និងឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី។  ...

កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់

ទាញយក៖ pdf

​លិខិត​អញ្ជើញ​ពី​ទីស្តីការ​រ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​អង្គការ​សង្គម​ស៊ី​វិល

នាយកដ្ឋាន​សង្គម​ស៊ី​វិល​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សិទ្ធិ​មនុស្ស​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ អញ្ជើញ​ លោកនាយក​ប្រតិបត្តិ​ នៃ​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ចូលរួម​ ប្រជុំពិភាក្សា​ និង​ពិគ្រោះ​យោបល់​អំពី​បញ្ហា​ប្រឈម​ យន្តការ​សម្របសម្រួល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រវាង​អង្គការ​សង្គម​ស៊ី​វិល​ និង​រាជរដ្ឋាភិបាល​ ដោយមាន​ការ​ចូលរួម ...

ទីស្តីការគណៈរដ្ឋមន្ត្រី

ទាញយក៖ pdf

IFAD​ និង​កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បើក​ការិយាល័យ​អង្គការ​ IFAD​ ប្រចាំ​ប្រទេស​ជា​ប្រវត្តិសាស្ត្រ​

កាលពី​ដើមខែ​សីហា​នេះ​ មូលនិធិ​អន្តរជាតិ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ (IFAD)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បើក​ការិយាល័យ​អង្គការ​ IFAD​ ប្រចាំ​ប្រទេស​ជា​ប្រវត្តិសាស្ត្រ​ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ការ​ឈាន​ដល់​ចំណុច​ខ្ពស់​បំផុត​នៃ​កិច្ច​គាំទ្រ​និង​វិនិ​យោគ​រយៈពេល ​ជិត​២០​ឆ្នាំ​ នៅ ...

មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD)

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍

ក្រសួង​កិច្ចការ​នារី​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ ក្រោម​ចំណងជើង​ថា​ «​រួម​គ្នា​លើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ពិតប្រាកដ​»​ ទាក់ទង​នឹង​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ដោយ​អះអាង​ថា​មាន ...

ក្រសួង​កិច្ចការ​នារី

ទាញយក៖ pdf

សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

រដ្ឋសភា ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៤​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ចាប់ពី​ម៉ោង​ ៨:០០​ព្រឹក​ ដើម្បី​ពិភាក្សា​ និង​ អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​ ...

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Aevxx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!