ព័ត៌មាន​

អូស្ត្រាលី​ផ្ដល់​ជំនួយ​រាប់លាន​ដុល្លារ​ដល់​កម្ពុជា ខណៈ​មាន​ក្រុម​អ្នកតវ៉ា

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​បាន​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​នោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រឆាំង​ភេរវកម្ម​ និង​បាន​ប្រកាស​ថា​ជា​ «​សករាជ​ថ្មី​» ​មួយ​នៃ​ទំនាក់​ទំនង​ជិតស្និទ្ធ​។ គេ​ក៏​សង្កេត​ឃើញ​មាន​បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា ...

Erin Handley និង ឆាយ ច័ន្ទនីដា
http://bit.ly/2pmlKJT

លោក ប៊ុន ហុន ត្រូវបានផ្ដល់សិទិ្ធចុះហត្ថលេខាខ្លះជំនួសឱ្យលោក ស​ ខេង

អតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ត្រូវបានផ្ដល់អំណាចបន្ថែមដើម្បីអាចចុះហត្ថលេខា ជំនួសលោក ស​ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងអង្គការក្រៅរដ្ឋាភិបាល និងសមាគម។​ ...

ម៉ិច ដារ៉ា
http://bit.ly/2DDoiaP

​រថយន្ត​ជិត​ ៦.០០០​ គ្រឿង​មិន​ទាន់​បាន​បង់ពន្ធ​

​យោង​តាម​ការ​ត្រួតពិនិត្យ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ពន្ធ​លើ​យានយន្ត​ជិត​ ៦.០០០​ គ្រឿង​នៅ​ទូ​ទាំង​ប្រទេស​មិន​ត្រូវ​បាន​បង់​ឱ្យទាន់​ពេលវេលា​តាម​ការ​កំណត់​នោះ​ទេ​។​ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ចុះហត្ថលេខា​ដោយ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50114699/nearly-6000-vehicles-with-unpaid-tax/

សារមន្ទីរនៅប្រាសាទព្រះវិហារនឹងបើកនាពេលឆាប់ៗនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសារមន្ទីរមួយនៅតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារនាថ្ងៃទី២០ ខែមីនា។ លោក នៅ សុគុណ្ណា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាននិយាយថា សារមន្ទីរនេះត្រូវបានដាក់ឈ្មោះ សារមន្ទីរសកលធម្មជាតិ សម្តេចតេជោ ហ៊ុន សែន។ ...

សែន ដាវីត
http://www.khmertimeskh.com/50114700/museum-at-preah-vihear-temple-to-open-soon/

ផ្លូវល្បឿនលឿនខេត្តព្រះសីហនុនឹងដល់ឆ្នាំ ២០២៣

អាជ្ញាធរខេត្តព្រះសីហនុបាននិយាយថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសិក្សានៃផ្លូវល្បឿនលឿនប្រវែង ១៩០ គីឡូម៉ែត្រត្រូវបានបញ្ចប់ដោយបានចាប់ផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយដែលមានទឹកប្រាក់ចំនួន ១,៧ ពាន់លានដុល្លារជាមួយក្រុមហ៊ុនចិន។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/50114710/sihanoukville-highway-due-by-2023/

ដែនជម្រកសត្វព្រៃ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​នៃ​ខេត្ត​២​ ត្រូវ​បាន​រំសាយ​

ដែនជម្រកសត្វព្រៃ​ស្នួល​ និង​រនាម​ដូន​សំ​ ដែល​បង្កើត​ដោយ​ព្រះរាជក្រឹត្យ​ទំហំ​ជាង​ ១១​ ម៉ឺន​ហិ​កតា​ក្នុង​ខេត្តក្រចេះ​ និង​បាត់ដំបង​ត្រូវ​បាន​លុប​ចោល​កាលពី​ខែ​មុន​ ក្រោយ​ពី​ដី​ទាំងនោះ​ត្រួ​វ​បាន​កាន់កាប់​ និង​អភិវឌ្ឍ​ដោយ​ពលរដ្ឋ​។​ ...

ផាក់ ស៊ាងលី
http://bit.ly/2pnPWDL

កងទ័ព​កម្ពុជា​-​ចិន​ ចាប់ផ្ដើម​លំ​ហាត់​រួម​គ្នា​ដើម្បី​ពង្រឹង​មិត្តភាព​ឱ្យ​រឹង​មាំ​

កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ កងទ័ព​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ចិន​បាន​ចូលរួម​ជាមួយ​កងទ័ព​កម្ពុជា​ ដោយ​មាន​សព្វាវុធ​ទំនើបៗ​ខ្នាត​តូច​ និង​ធំ​មាន​រថពាសដែក​ ឧទ្ធម្ភាគចក្រ​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រួម​គ្នា​ប្រចាំឆ្នាំ​ជា​លើក​ទី​ ២ ...

បែន សុខហ៊ាន
http://bit.ly/2DCqAar

មន្ត្រី​បរិ​ស្ថាន​ចាប់​គ្រឿង​ចក្រ​២​គ្រឿង​ចោទ​ថា​ ចូល​ឈូស​ឆាយ​ដី​ក្នុង​តំបន់​អភិ​រក្ស​

ក្រុមមន្ត្រី​បរិ​ស្ថាន​ខេត្ត​ស្ទឹង​ត្រែង​ បាន​រឹប​អូស​អេ​ស្កា​វ៉ា​ទ័រពីរ​គ្រឿងដែលកំពុង​វាយ​ពង្រាប​ដីព្រៃ​ក្នុង​តំបន់​ដែន​អភិរក្ស​អន្លង់​ភេ ខណៈ​ចុះ​ប្រតិ​បត្តិ​ការ​កាល​ពី​ម្សិល​មិញ​និង​ថ្ងៃ​អា​ទិត្យ​ទី​១៨​ខែ​មីនា​នេះ។ នេះ​បើ​តាម​លោក​លោក​ អេង ...

ឃុត សុភចរិយា
http://bit.ly/2DE57h1

ការ​ផ្គត់ផ្គង់​អំបិល​ប្រឈម​នឹង​ការ​ខ្វះខាត​

ការ​ផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មានការ​ប្រមូល​ផល​នៅឡើយ​ បើ​ទោះបី​រដូវ​ប្រមូល​ផល​បាន​ចាប់ផ្ដើម​តាំងពី​ខែមករា​មក​ក្ដី​។​ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។​ ...

ចេង សុខហ័ង
http://bit.ly/2pnROwh

ក្រុម​អ្នក​សង្កេតការណ៍​ថា លោក​ ហ៊ុន សែន ​ទំនង​មិន​រង​សម្ពាធ​ពេល​ទៅ​ប្រជុំ​នៅ​អូស្ត្រាលី​នោះ​ទេ

ខណៈ​ដែល​មាន​ការអំពាវនាវ​ពី​គ្រប់​ច្រកល្ហក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ហៅ​កម្ពុជា​មក​សាកសួរ​មិន​ត្រឹម​តែ​សួរ​អំពី​ការបង្ក្រាប​រឿង​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឲ្យ​សួរ​អំពី​ការ​គំរាម​របស់​លោក ហ៊ុន សែន ថា​ទៅ​វាយ​អ្នក​តវ៉ា​ដល់​ទឹកដី​អូស្ត្រាលី​ថែម​ទៀត​ផង​នោះ ក្រុម​អ្នក ...

Erin Handley
http://bit.ly/2FOZUVS

អាជ្ញាធរ​ចុះ​បិទ​វេទិកា​សាធារណៈ​ នៅ​តំបន់​ដែល​មាន​វិវាទ​ដីធ្លី

អាជ្ញាធរ​ស្រុក​រមាសហែក​កាលពី​ម្សិលមិញ​បាន​ចុះ​បិទ​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា CCFC ដោយ​បញ្ជាក់​ថា CCFC មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ក៏​ធ្លាប់​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ...

សុទ្ធ គឹមសឿន
http://bit.ly/2HAbhRV

ជនជាតិ​ដើម​ភាគតិច​ព្នង​ ទារ​សំណង​ ដោយសារ​ទឹក​ទំនប់​លិច

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ភូមិ​ក្បាលរមាស​បាន​ផ្តិត​មេដៃ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​សង​សំណង​ថ្លៃ​លិច​ស្រូវ​ ១៧៧ ​ហិកតា​ និង​ចុះបញ្ជី​ដីព្រៃ​សមូហភាព​ដែល​នៅ​សេសសល់​ពី​ទឹក​លិច​។ សេចក្តី​ថ្លែងការណ៍ ...

ផាក់ ស៊ាងលី
http://bit.ly/2HDmctW

​ឧ​ទ្ធ​ម្ភា​ចក្រ​ចិន​ APCs​ មក​ដល់​កន្លែង​ធ្វើ​សមយុទ្ធ​

​ឧទ្ធម្ភាគចក្រ​ចំនួន​បី​គ្រឿង​ នាវា​ដឹក​ពាស​ដែក​ចំនួន​ប្រាំបី​គ្រឿង​ និង​សម្ភារ​យោធា​ដទៃ​ទៀត​ពី​ប្រទេស​ចិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​ ពីរ​ថ្ងៃមុន​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា​ និង​ចិន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។​ ​ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/50114295/chinese-choppers-apcs-arrive-for-joint-exercise/

​រដ្ឋមន្ត្រី​ចង់បាន​គ្រូពេទ្យ​នៅ​គិលានដ្ឋាន​រោងចក្រ​

​រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​គ្រូពេទ្យ​ដែល​ទើបនឹង​បញ្ចប់​ការ​សិក្សា​គួរតែ​រក​ការងារ​ធ្វើ​នៅ​គិលានដ្ឋាន​រោងចក្រ​នៅ​ក្រោម​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ចំពោះ​រោងចក្រ​កាត់ដេរ​ដើម្បី​ថែរក្សា​កម្មករ​របស់​ខ្លួន​កាន់តែ​ប្រសើរ​។​ ...

http://www.khmertimeskh.com/50114377/workers-to-be-informed-of-their-labour-rights/
http://មុំ គន្ធា

​កម្មករនិយោជិត​នឹង​ទទួល​បាន​ចំណេះដឹង​អំពី​សិ​ទិ្ធ​ការងារ​របស់​ពួក​គេ​

​ក្រសួង​ការងារ​នឹង​បញ្ជូន​អ្នក​បណ្តុះបណ្តាល​ជាង​ ២០០​ នាក់​ទៅ​រោងចក្រ​ និង​វិទ្យាស្ថាន​ពាក់ព័ន្ធ​ដើម្បី​អប់រំ​កម្មករ​អំពី​សិ​ទិ្ធ​ការងារ​។​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ លោក​ជំទាវ​ ស៊ើង​ សរ​សុចិត្តា​ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍ ...

មុំ គន្ធា
http://www.khmertimeskh.com/50114377/workers-to-be-informed-of-their-labour-rights/

ក្រុម​យុវជន​ចង់​សង់​ទូកង​ ធ្វើ​ពី​ឈើ​វែង​ជាងគេ​បំផុត​

កម្ពុជា​គ្រោង​រៀបចំ​សាងសង់​ទូក​ឈើ​ដែល​មាន​ប្រវែង​វែង​ជាងគេ​បំផុត​ ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ ដែល​បច្ចុប្បន្ន​បាន​ទៅ​លើ​ប្រទេស​ចិន​ ដោយ​សាងសង់​ទូក​ប្រវែង​ ៨៥​ ម៉ែ​ត​ និង​អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ ២០០​ នាក់​។​​ ...

មុំ គន្ធា
http://www.khmertimeskh.com/50114121/group-aims-to-construct-worlds-longest-wood-boat/

លោក​ ហ៊ុន​ សែន​ សាទរ​ចំពោះ​សមិទ្ធផល​របស់​កម្ពុ​ជាដំបូង​គេ​គឺ​ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​ បាន​សាទរ​ដល់​វិស្វករ​ដែល​បាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេមេគង្គ​ នៅ​ក្នុង​ខេត្តកំពង់ចាម​ ដែល​ជា​សមិទ្ធផល​ដំបូង​គេ​របស់​កម្ពុជា​។​ លោក​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ថា​ ស្ពានបេតុង​ឆ្លងកាត់​ដៃទន្លេ​មេគង្គ​នេះ​ ជា ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/50114116/hun-sen-lauds-first-cambodian-built-bridge-across-mekong-river/

ធនាគារពិភពលោក​ថា​ កម្ពុជា​ងាយ​រងគ្រោះថ្នាក់​នឹង​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​

​ធនាគារពិភពលោក​បាន​ដាក់​នៅ​ក្នុង​របាយការណ៍​ថ្មីៗ​នេះ​ថា​ កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ ១២​ ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ខាងកើត​ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ជា​តំបន់​ងាយ​រង​គ្រោះ​នឹង​ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ ដែល​អាច​នាំ​ឱ្យ ...

មុំ សុភ័ណ
http://www.khmertimeskh.com/50114119/world-bank-says-cambodia-vulnerable-to-rising-sea-levels/

មន្ត្រី​បដិសេធ​ការ​ជួល​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ឱ្យ​កាប់​ឆ្ការ​ដី​ព្រៃ​រដ្ឋ​

​អាជ្ញាធរ​ខេត្តរតនៈគិរី​ កាលពី​ម្សិលមិញ​ បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​មួយ​ក្រុម​ ដោយ​ចោទ​ថា​ អាជ្ញាធរ​ស្រុក​អូ​រយ៉ា​ដាវ​ និង​ស្រុក​អណ្ដូង​មាស​ បាន​ជួល​អ្នក​ភូមិ​ជនជាតិភាគតិច​ឱ្យ​កាប់​ឆ្ការព្រៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/50114122/officials-deny-hiring-indigenous-villagers-to-clear-state-forests/

ព័ត៌មាន​ពិស្តារ៖ ដី​ព្រៃកោងកាង ជាង ​១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា ​ត្រូវ​បាន​ដកហូត​វិញ

ដី​ព្រៃកោងកាង​នៃ​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ជាង​ ១៣ ​ហិកតា​ដែល​លក់​ឲ្យ​ឧកញ៉ា​ត្រូវ​បាន​រដ្ឋាភិបាល​ដកហូត​ទុក​ជា​សម្បត្តិរដ្ឋ​វិញ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​ពិនិត្យ ឯ​អ្នកទិញ-លក់ និង​បូម​ខ្សាច់​លុប​ព្រៃកោងកាង​នោះ​នឹង​មិន​ត្រូវ​ទទួល​ទោស​នោះទេ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចង់ ...

ផាក់ ស៊ាងលី
http://bit.ly/2FJb2n8

ក្រុមហ៊ុន​ចិន​គ្រោង​វិនិយោគ​ $១៥០​ លាន​នៅ​ក្រចេះ​

​ក្រុមហ៊ុន​ Green​ Leader​ Holding​ Group​ ជា​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ គ្រោង​នឹង​វិនិយោគ​លើ​រោងចក្រ​អេតាណុល​ ដោយ​កែ​ច្នៃ​ពី​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​ចាប់ផ្ដើម​សាងសង់​រោង​ច្រក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១ ...

ចេង សុខហ័ង
http://bit.ly/2tPJ7jK

លោក ហ៊ុន សែន គ្រោង​នឹង​សួរ​​រដ្ឋាភិបាល​វៀតណាម ​រឿង​ការចរចា​សម្ងាត់​ជាមួយ​ សម រង្ស៊ី

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យ​ដឹងថា គ្រោង​នឹង​ចោទសួរ​ទៅ​រដ្ឋាភិបាល​វៀតណាម​អំពី​ភាព​ «​ស្មោះត្រង់​» ​ដែល​មាន​ចំពោះ​កម្ពុជា​ជា​យូរអង្វែង​ចាប់​តាំងពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួលរំលំ​។ ឥរិយាបថ​ដ៏កម្រ​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង​បន្ទាប់ពី ...

បែន សុខហ៊ាន
http://bit.ly/2Gvn1G8

មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ ទទួល​យក​ញត្តិ​ពី​គ្រួសារ​អ្នកស្រី​ ទេពវន្នី

​លោក គង់ ចំរើន មន្ត្រី​ផ្នែក​ទទួល​ពាក្យ​បណ្ដឹង​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​គ្រួសារ​អ្នកស្រី ទេព វន្នី ជា​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ ខណៈ​ពួកគេ​យក​មក​ដាក់​សុំ​កិច្ចអន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​លើកលែង​ និង​បន្ធូរបន្ថយ​ទោស​ដល់​អ្នកស្រី ទេព វន្នី ។ ...

សុទ្ធ គឹមសឿន
http://bit.ly/2HuMBdx

បុរស​ពិការ​ជា​ច្រើន​ស្វែងរក​ប្រាក់​សោធន​និវត្តន៍​

​មនុស្ស​ប្រមាណ​ចំនួន​ ៥០​ នាក់​ដែល​តំណាង​ឱ្យ​អ្នក​ភូមិ​ ៥២០​ មក​ពី​ស្រុក​ចំនួន​ប្រាំបួន​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដែល​បាន​អះអាង​ថា​ ពួក​គេ​ជា​ទាហាន​ពិការ​ កាលពី​ថ្ងៃ​ច័ន្ទ​បាន​ស្នើរ​សាលាខេត្ត​ដើម្បី​អន្តរាគមន៍​ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ឱ្យ​ពួក​គេ​ទទួល ...

ប៉ិច សុធារី
http://www.khmertimeskh.com/50113876/disabled-men-seek-war-vet-pension-status/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ewaCV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!