ODC English Site

សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ប្រកាស​ ស្តី​ពី​ការ​ផ្តល់​អាជ្ញា​បណ្ណ​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ប្រកាស​ “​ការ​ផ្តល់​អាជ្ញា​បណ្ណ​ និង​ការ​គ្រប់គ្រង​អាជីវកម្ម​ទ្រព្យ​ឌី ...

និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទ គ្រប់ទម្រង់ ចូលតំបន់ស៊ីវិលបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីណែនាំ​ ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ ក្នុងស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​

​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តបាត់ដំបង​ បាន​ចេញ​សេចក្តីណែនាំ​ ស្តី​ពី​ការ​ផ្អាក​ដំណើរការ​បង្រៀន​ និង​រៀន​ ជា​បណ្តោះអាសន្ន​ ក្នុង​គ្រឹះស្ថានសិក្សា​ទាំងអស់​ក្នុងស្រុក​បាណ​ន់​ ក្នុង​គោលបំណង​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​អប់រំ​ និង ...

មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តបាត់ដំបង

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ ២០២៣-២០២៤

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី​ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវក្នុងឆ្នាំ២០២៣-២០២៤ និងលើកកម្ពស់ការជជែកពិភាក្សាជាមួយវាគ្មិនដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងការទទួលបានធាតុចូលនិងអនុសាសន៍ចាំបាច់បន្ថែមទៀត។ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

គ្រាប់បែកយោធាថៃសម្លាប់ដំរីញី១ក្បាល និងកូនទើបកើតចំនួន១ក្បាល នៅខេត្តព្រះវិហារ

មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់យោធាឈ្លានពានថៃ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-24-1115-264226

ថៃប្រើប្រាស់យន្តហោះ T-50TH ជាលើកដំបូង​វាយប្រហារ​ជ្រៅ​លើ​ដែន​អធិបតេយ្យកម្ពុជា​រហូត​ដល់​ខេត្ត​បាត់​ដំបង

កងទ័ពអាកាសថៃបានដាក់ពង្រាយយន្តហោះ T-50TH Golden Eagle ក្នុងបេសកកម្មប្រយុទ្ធជាក់ស្តែង ដោយ​បាន​ហោះ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​យ៉ាងជ្រៅនៅ​ក្នុង​ខេត្តបាត់ដំបង ដោយបានទម្លាក់គ្រាប់បែកចំនួន ៤ គ្រាប់នៅព្រឹកថ្ងៃទី ២៤ ធ្នូនេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-24-1212-264227

ចិន អឺរ៉ុប​​ជំរុញឱ្យមាន​បទ​ឈប់​បាញ់ភ្លាមៗ​ និង​គាំទ្រ​​​អាស៊ានបន្ធូរបន្ថយ​​ភាព​តានតឹង​ព្រំដែន​កម្ពុជា​-​ថៃ

ប្រទេស​ចិន​បាន​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​កាន់តែ​​ឆាប់ និង​បន្ត​ការសន្ទនា​ឡើងវិញ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ដែល​កំពុង​ពុះកញ្ជ្រោល​​រវាង​កម្ពុជា និង​ថៃ ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ដឹកនាំ​ដោយ​អាស៊ាន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-24-1013-264224

សេចក្តី​ប្រកាស​ព័ត៌មាន​៖ កម្ពុជា និងជប៉ុន ផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី

នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ ជំនួបផ្លាស់ប្តូរទស្សនៈគ្នារវាង កម្ពុជា និងជប៉ុន លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងការចូលរួមពហុភាគី។នៅក្នុងជំនួប ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងយូរអង្វែងរវាង កម្ពុជានិងជប៉ុន នៅក្នុងក្របខ័ណ្ឌអង្គការយូណេស្កូ ជាពិសេសក្រោមអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងបានបញ្ជាក់ជាថ្មីអំពីកាំរប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកតម្កើងភាពចម្រុះនៃវប្បធម៌ ការការពារផ្អែកលើសហគមន៍ និងកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន

ទាញយក៖ pdf

លោក ដូណាល់ ត្រាំ អះអាងថាប្រទេសថៃកំពុង «ចាប់ផ្តើមដោះស្រាយ» ជម្លោះព្រំដែនជាមួយកម្ពុជា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានដោះស្រាយសង្គ្រាមចំនួនប្រាំបីលើករួចមកហើយ ដោយបន្ថែមថា លោកកំពុងចរចាជាមួយប្រទេសទាំងពីរ ដែលកំពុង «ដំណើរការទៅដោយរលូន» ដោយបន្ថែមថាប្រទេសថៃ «បានចាប់ផ្តើមវាឡើងវិញ»។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/trump-claims-thailand-is-starting-to-shape-up-the-border-conflict-with-cambodia

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់ ខណៈ​សង្គ្រាម​រវាងកម្ពុជា និងថៃ នៅតែបន្ត

កម្ពុជាបានលើកឡើងថា យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់​បែក​លើតំបន់យោធភូមិភាគទី៥ ជាពិសេសនៅក្នុងតំបន់នៃខេត្តបន្ទាយមានជ័យ ត្រឹមតែប៉ុន្មានម៉ោងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/cambodia-says-thai-military-armed-assaults-continue-hours-before-special-asean-foreign-ministers-meeting/

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន

គោលដៅតែមួយគត់របស់កម្ពុជាក្នុងការចូលទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ធ្នូ គឺបញ្ឈប់នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការប្រយុទ្ធដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន។ នេះជាការលើកឡើងរបស់លោក ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1625-264222

យោធាថៃ​បន្ដ​វាយ​ប្រហារ​ ជាការ​សាកល្បង​ការទូត​អាស៊ានក្រោយ​​​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពិសេស​នៅ​​ម៉ាឡេស៊ី​

ភាពជឿជាក់​នៃ​តួនាទី​គ្រប់គ្រង​ជម្លោះ​របស់​អាស៊ាន​នៅមាន​ភាព​ស្រពិចស្រពិល​ ​ដោយ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែធ្នូ ​​កងកម្លាំង​យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​​ទឹកដី និង​តំបន់​ស៊ីវិល​របស់​កម្ពុ​ជា ទោះ​បីមាន​ការ​កោះប្រជុំ​​រដ្ឋមន្ត្រី​អាស៊ាន​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​គោលបំណង​បន្ធូរបន្ថយ​ភាព ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-1213-264214

ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម M46 បាញ់​មក​លើ​កម្ពុជា ខណៈ​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​នៅ​រសៀល​នេះ

យោធាថៃ​បន្ត​បាញ់​មក​លើ​កម្ពុជា ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម ដែលការបាញ់​​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ធ្នូ​នេះ​និង​ម្សិល​មិញ។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1433-264217

សេចក្តីថ្លែងការណ៍​៖ ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បាន​ចេញសេចក្តីថ្លែងការណ៍​ចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួន។អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ ធុរជន ឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមរយៈ QR Code ដូចមានភ្ជាប់នឹងលិខិតនេះ។ ...

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំ ស្តីពី ការបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន សូមសាធារណជន បញ្ឈប់រាល់ការផ្សព្វផ្សាយបន្តនិងចែករំលែកមាតិកាដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់។ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងព័ត៌មាន

ទាញយក៖ pdf

ការវាយតម្លៃថ្នាក់តំបន់៖ សេវាអប់រំគ្រប់កម្រិតនៅកម្ពុជា«ល្អប្រសើរ» ការចុះឈ្មោះចូលរៀនកើនខ្ពស់ អត្រាបោះបង់ការសិក្សាធ្លាក់ចុះច្រើន

កម្ពុជាទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់ ជាពិសេស គឺការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុ៥ឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០% ខណៈដែល នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% និងនៅមធ្យមសិក្សាបឋមភូមិបានឡើងដល់៧០%។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-22-2127-264209

ជប៉ុន​គាំទ្រយន្ដការ​​អាស៊ាន​​​បញ្ឈប់​ការប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ​ ខណៈ​ជនរងគ្រោះបន្ដ​កើនឡើង

ជប៉ុន​បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​អាស៊ាន​ដើម្បី​បន្ធូរបន្ថយ​ការប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​កម្ពុជា និង​ថៃ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់ និង​របួស​ជន​ស៊ីវិល​ និង​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជន​ស៊ីវិល​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​ខែ​នេះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-94-264213

កម្ពុជា​គាំទ្រ​កិច្ចប្រជុំ GBC ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់

កម្ពុជា​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃស្អែក ដោយ​សង្ឃឹម​ថា​បទ​ឈប់​បាញ់​ភ្លាមៗ​នឹង​ត្រូវ​លើក​ឡើង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-837-264212

ចំនួនពលរដ្ឋកម្ពុជាស្លាប់កើនឡើងសរុប២១នាក់ និងរបួស៨៣នាក់ ដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់គ្រប់ប្រភេទរបស់យោធាថៃ

ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ជនស៊ីវិលពីសំណាក់យោធាថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់សរុប២១នាក់ និងរបួស៨៣នាក់ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-22-2237-264211

សេចក្តី​ប្រកាស​ព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។កិច្ចប្រជុំបានបញ្ចប់ដោយការចេញសេចក្ដីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីទាំងអស់ ដែលកំណត់នូវបរិយាកាសសម្រាប់បន្តកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាបាននូវបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌ ព្រមទាំងការប្ដេជ្ញាចិត្តដោយស្មោះត្រង់ចំពោះមាគ៌ានៃការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្វែងរកសន្តិភាពចីរកាល។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន​៖ ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំគ្រប់ប្រភេទចូលតំបន់ស៊ីវិលបានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាស្លាប់២១នាក់ របួស៨៣នាក់។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​ ស្តី​ពី​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ អំពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា​ និង​ថៃ​

​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៥​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដើម្បី​អំពាវនាវ​ឱ្យ​កម្ពុជា​ និង​ថៃ​ បញ្ឈប់​រាល់​អរិភាព​គ្រប់​ទម្រង់​ជា​បន្ទាន់​ អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា​ និង​វិល​ត្រឡប់​មក​រក​ការ​ចរចា​វិញ​តាម​រយៈ​យន្តការ ...

លេខាធិការដ្ឋានអាស៊ាន

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5HvyU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!