សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតពី ៣៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅរាជធានីភ្នំពេញ ស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាម ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ការចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាប្រកបដោយភាពធន់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា (NBC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកចំនួន ៤ (ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក) ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពី ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពីការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន បានចេញសេចក្តីថ្លែងការណ៍បង្ហាញពីក្តីបារម្ភចំពោះការបន្តការប្រយុទ្ធគ្នា និងការបាត់បង់ជីវិតនៅតាមទីតាំងជាច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សហរដ្ឋអាមេរិកបាន ...
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអាស៊ាន
សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»
នៅថ្ងៃទី៨ និងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ទីផ្សារមូលធនអាស៊ានប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព»។សិក្ខាសាលាថ្នាក់តំបន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់និយ័តករទីផ្សារមូលធនអាស៊ាន ពាក់ព័ន្ធនឹងការត្រួតពិនិត្យផ្អែកលើហានិភ័យ រួមទាំងហានិភ័យអាកាសធាតុ តាមរយៈការចែករំលែកបទពិសោធន៍ក្នុងចំណោមសមាជិក ACMF និងអ្នកជំនាញលើការកំណត់ហានិភ័យ ការវាយតម្លៃ និងបច្ចេកទេសផ្តល់អាទិភាពលើការត្រួតពិនិត្យផ្អែកលើហានិភ័យ។ ...
និយ័តករមូលបត្រកម្ពុជា
សេចក្ដីណែនាំ៖ វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងសេចក្តីណែនាំថ្មីនេះ ធនាគារជាតិនៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះ និងជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មានរួម៖ កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ ...
ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
សេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់នៃការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ លើការរៀនសូត្ររបស់កុមារកម្ពុជា
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានថា ដោយសារការឈ្លានពានយោធាខុសច្បាប់របស់ប្រទេសថៃ សាលារៀនសរុប ៥១៤ កន្លែង បានបិទទ្វារ គិតត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យប៉ះពាល់ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីថ្លែងការណ៍ថ្កោលទោសកងយោធាថៃចំពោះការបំផ្លិចបំផ្លាញប្រាសាទតាក្របី
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញដោយកងយោធាថៃលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងចាត់ទុកទង្វើនេះបង្ហាញពី ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ការបន្តការឈ្លានពានរបស់កងកម្លាំងយោធាថៃមកលើកម្ពុជា គឺជាការបំផ្លាញសន្តិភាព និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃបានប្រព្រឹត្តមកលើបូរណភាព ...
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ៥:៣៦ នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះអាសន្នសម្រាប់គ្រឹះស្ថានសិក្សាតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ
សេចក្ដីប្រកាសព័ត៌មាន៖ សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី “ការសន្សំមូលបត្រ”
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សិក្ខាសាលាជំរុញការជួញដូរមូលបត្រលើកទី៣ ស្តីពី «ការសន្សំមូលបត្រ»។ គោលបំណងនៃសិក្ខាសាលានេះ គឺការអនុវត្តការជួញដូរជាក់ស្តែងក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈកម្មវិធី CSX Trade និងការប្រែក្លាយចំណេះដែលទទួលបានក្នុងសិក្ខាសាលានេះទៅជាឧបករណ៍សម្រាប់ការរៀបចំយុទ្ធសាស្រ្តវិនិយោគរបស់ខ្លួននាពេលអនាគត។ ...
និយ័តករមូលបត្រកម្ពុជា
សេចក្តីថ្លែងការណ៌របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញប្រាសាទ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ប្រហារដោយអាវុធជាថ្មីៗម្តងទៀតរបស់យោធាថៃ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោងប្រមាណ ៥:០០ នាទី នៅ ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងថា គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តត្រូវ ផ្អាកដំណើរការបង្រៀន និងរៀនជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការ ...
មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ
សេចក្ដីប្រកាសព័ត៌មាន៖ ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីជំរុញការចាកចេញពីភាពក្រីក្រ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានគោលបំណងកសាងសមត្ថភាព និងភាពធន់ ព្រមទាំងលើកកម្ពស់ជីវភាពរបស់គ្រួសារគោលដៅ។ ...
ក្រុមប្រឹក្សាជាតិគាំពារសង្គម
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំលើកទី២២ នៃអនុសញ្ញាស្តីពីការហាមឃាត់មីនប្រឆាំងមនុស្ស
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី ២២ នៃរដ្ឋភាគីនៃអនុសញ្ញាស្តីពីហាមប្រាម ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
សេចក្តីថ្លែងការណ៍លើសំណើសុំក្រោមមាត្រា៨ នៃអនុសញ្ញាអូតាវ៉ា កិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅកិច្ចប្រជុំលើកទី២២ របស់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដោយថ្កោលទោសការវាយប្រហារយោធារបស់ប្រទេសថៃមកលើខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានមូលដ្ឋានលើហេតុការណ៍មីន ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
សេចក្តីជូនដំណឹងសម្រាប់សាធារណជនដែលមានការពាក់ព័ន្ធជាមួយគ្រឹះស្ថាន ហួយវ័ន ផេ ម.ក ឱ្យមកបង្ហាញអត្តសញ្ញាណ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងអញ្ជើញសាធារណជនដែលអះអាងថាជាម្ចាស់បំណុលមិនទាន់ទទួលបានការទូទាត់ពីគ្រឹះស្ថាន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដែលត្រូវបានដកហូតអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០២៤ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ឆ្លើយតបនឹងការចុះផ្សាយព័ត៌មានរបស់ហ្វេសបុកផេកឈ្មោះ Horn News នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការចុះផ្សាយរបស់ផេកហ្វេសប៊ុក “Horn News” អំពីការឈូសឆាយដីក្នុងស្រុកប្រាសាទសំបូរ។ មន្ទីរ ...
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ
សេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ចប់ការជម្រះបញ្ជីរបស់គ្រឹះស្ថាន ហួយវ័ន ផេ ម.ក
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន រីចន៍ & ផាតនើរ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការបញ្ចប់កិច្ចការជម្រះបញ្ជីតាមនីតិវិធីផ្លូវច្បាប់សម្រាប់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY ...
ក្រុមហ៊ុន រីចន៍ & ផាតនើរ
សេចក្ដីប្រកាសព័ត៌មាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីវៀតណាម នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី២១ នឹងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤
នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីប្រកាសព័ត៌មានឆ្លើយតបទៅនឹងអត្ថបទសារព័ត៌មានរបស់ Nikkei Asia ទាក់ទងនឹងការចោទប្រកាន់អំពីបញ្ហាមីននៅតំបន់ព្រំដែន
នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលយ៉ាងខ្លាំងនូវការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃថា កម្ពុជាទទួលខុសត្រូវចំពោះ ...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន























