តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

1117 Announcementsរកឃើញសម្រាប់ "wordpress seo all in one���telegram���@dremf���TUTU"

​សេចក្តីណែនាំ​ស្តី​ពី​ ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩​ (​សម្រាប់​សហគ្រាស​ គ្រឹះស្ថាន​គ្រប់​ប្រភេទ​)

​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៩ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​នីមួយៗ​ចាប់ពី​ឆ្នាំ​២០១៩​ (​សម្រាប់​សហគ្រាស​ គ្រឹះស្ថាន​គ្រប់​ប្រភេទ​)​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ប្រកាស​លេខ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​ នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​បិទ​ KTV​ និង​រោង​ភាពយន្ត​នៅ​ទូ​ទាំង​ប្រទេស​ ក្នុង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​ កំពុង​រីក​រាលដាល​ជាស​កល​។ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

​សេចក្តីណែនាំ​ ស្តី​ពី​ ការ​ដោះស្រាយ​ចរាចរណ៍​ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៧​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​ សេចក្តីណែនាំ​ ពីការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ​ ជា​កត្តា​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ លើកកម្ពស់​កិត្តិយស​ជាតិ​ និង​កាត់​បន្ថយ​បាន​ភាព​អនាធិបតេយ្យ​តាម​ដងផ្លូវ​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ សម្រេច​ជ្រើសរើស ...

រដ្ឋបាល​រាជធានី​ភ្នំពេញ

ទាញយក៖ pdf

ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ សម្រាប់​កម្រិត​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ហាមឃាត់​ការ​ឈូស​ឆាយ​ កាប់​ឆ្ការ​ ដុត​ រុករាន​ ទន្ទ្រាន​ កាន់កាប់​ដី​ព្រៃ​ ធ្វើ​ជា​កម្មសិទ្ធិ​ ការ​ទិញ​ លក់​ដី​រដ្ឋ​ និង​ការ​បញ្ជាក់​ការ​ទិញ​ លក់​ដី​រដ្ឋ​ ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​

​នៅ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ ​ស្តី​ពី​ ការ​ហាមឃាត់​ការ​ឈូស​ឆាយ​ កាប់​ឆ្ការ​ ដុត​ រុករាន​ ទន្ទ្រាន​ កាន់កាប់​ដី​ព្រៃ​ ធ្វើ​ជា​កម្មសិទ្ធិ​ ការ​ទិញ​ លក់​ដី​រដ្ឋ​ និង​ការ​បញ្ជាក់​ការ​ទិញ​ លក់​ដី​រដ្ឋ​ ខុសច្បាប់ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ ស្ដី​ពី​ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​ និង​ខារ៉ាអូខេ​ (KTV)​ ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ បើក​ដំណើរការ​ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​

​នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២០​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ការ​រ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​ និង​ខារ៉ាអូខេ​ (KTV)​ ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ បើក​ដំណើរការ​ ដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។​ ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

​សេចក្ដីជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​

​នៅ​ថ្ងៃ​ទី​ ០១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​អូស្ត្រាលី​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ការ​ជម្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រាល់​ព័ត៌មាន​ជ្រើសរើស​ពលករ​ឱ្យមក​ធ្វើការ​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​គម្រោង​ទិដ្ឋាការ​ «​កសិកម្ម​»​ ថ្មី​។ ...

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្ត្រាលី

ទាញយក៖ pdf

សេចក្តី​ថ្លែងការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​

នៅ​ថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០១៩​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រួម​ជាមួយនឹង​ CamboJA​ និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៣៥​ ផ្សេងទៀត​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ ទទូច​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ដាក់ចេញ​នូវ​ចំណាត់ការ​ជា​វិជ្ជមាន​ឱ្យ​បាន​ជាក់លាក់​ ដើម្បី​ធានា​លំហ​នៃ​សេរីភាព​សារព័ត៌មាន​ លំហ​សេរីភាព​បញ្ចេញមតិ ...

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២០

​នៅ​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០២០​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ស្តី​ពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​២០២០​។​ ក្នុង​សេចក្តីជូនដំណឹង​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ...

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​៖ ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​សកម្មភាព​ល្មើសច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង ...

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​កណ្ដាល ព្រមទាំង​ការ​ហាត់​ប្រាណ និង​លេង​កីឡា​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពី​ការ​អនុញ្ញាត​ឱ្យ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​កណ្ដាល ព្រមទាំង​ការ​ហាត់​ប្រាណ និង​លេង​កីឡា​នៅ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៏ ០៣​ វិច្ឆិកា ត្រូវបានបញ្ចប់ ដែលព្រឹត្តិការណ៏នេះបានបង្ខំចិត្តឲ្យរាជរដ្ឋាភិបាលបិទដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្ត​កណ្ដាលចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកាកន្លងមក។ ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជននឹងបើកដំណើរការឡើងរិញចាប់ពីថ្ងៃទី២៣ វិច្ឆិកា​ ២០២០ តទៅ។  ...

ក្រសូងសុខាភិបាល

ទាញយក៖ pdf

ក្រសួង​សាធារណការ​នឹង​រឹត​បន្តឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ចាប់​ពី​ដើម​ខែ​សីហា

កាលពីថ្ងៃទី ០៨ កក្កដា ២០១៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជន ពីការរៀបចំក្រុមជញ្ជីងចល័ត ដើម្បីថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងអាចធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ចាប់ពីដើមខែ សីហា នេះតទៅ។ វិធានការនេះក៏ដើម្បីទប់ស្កាត់ និងបង្ក្រាបរថយន្តប្រភេទធុនធ្ងន់ដែលប្រព្រឹត្តបទល្មើស ព្រមទាំងដើម្បីធានាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ស្របតាមស្តង់ដា ក៏ដូចជារួមចំណែកកាត់បន្ថយការចំនាយថវិកាជាតិក្នុងការជួសជុលថែទាំផងដែរ។ ក្រសួងស្នើឱ្យសាធារណជនទាំងអស់គ្នាចូលរួមការអនុវត្តវិធានការខាងលើ និងរាយការណ៍អំពីករណីមន្ត្រីក្រោមឱវាទនៅតាមស្ថានីយ៍ជញ្ជីងអចល័ត និងចល័តបានប្រព្រឹត្តអំពើពុករលួយក្នុងរូបភាពណាក៏ដោយ តាមរយៈហ្វេសប៊ុក ឬទូរស័ព្ទ Hotline របស់ក្រសួង។ ...

ក្រសួងសាធារណការ និងដឹកជញ្ជូន

ទាញយក៖ pdf

ក្រសួង​ការងារ​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​និយោជក​ដើម្បី​អនុញ្ញាត​និយោជិត​ឈប់​សម្រាក​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦

​នៅ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដោយ​យោង​តាម​លិខិត​លេខ​ ៩៦១​ គ​.​ជ​.​ប​ ចុះ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៨​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ជម្រាប​ដល់ ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

ទាញយក៖ pdf

​សេចក្តីថ្លែងការណ៍​រួម​៖​ ទម្លាក់​ការ​ចោទប្រកាន់​ទាំងអស់​ទៅ​លើ​មេដឹកនាំ​សហជីព​លោក​ រ៉ុ​ង​ ឈុ​ន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​

​នៅ​ថ្ងៃ​ទី​ ០៣​ ខែសីហា​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ១៤១​ ដែល​បាន​ចុះហត្ថលេខា​ខាងក្រោម​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់ខ្លួន​លោក​ រ៉ុ​ង​ ឈុ​ន​ នៅ​ពេល​យប់​ និង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ និង ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ​ការសម្រេច​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចេញពី​កម្ពុជា​ និង​បញ្ឈប់​រាល់​សកម្មភាព

នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្រេច​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចេញពី​កម្ពុជា​ និង​បញ្ឈប់​រាល់​សកម្មភាព​ ដូច​ជា​ ភាព​ជា​តំណាង​របស់​ក្រុមហ៊ុន​ ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល​ និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១

​នៅ​ថ្ងៃ​ទី​ ១៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​អនុវត្ត​ការ​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០២១​។​​នាយក​រោងចក្រ​ សហគ្រាស​ទាំងអស់​ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តី​ពី​ការ​ការងារ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​កម្មករ​និយោជិក​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និងផលិត​ស្បែកេជើង សម្រាប់​ឆ្នាំ២០១៨

នៅ​រសៀល​ថ្ងៃ​ទី​ ០៥​ ខែតុលា​ ឆ្នាំ​២០១៧​ គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ចប្រជុំ​អាណត្តិ​ទី​៨​ លើក​ទី​១៧​ នៅ​ទីស្តីការក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​បន្ត​ពិនិត្យ​ និង​ពិភាក្សា​លើ​លទ្ធផល​របស់​ក្រុមការងារ​បច្ចេកទេស​ត្រីភាគី​ និង​ធ្វើការ​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់ ...

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ស្តី​ពី​ការ​ផុតរលត់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក​(US​ GSP)​ ជូន​ដល់​រោងចក្រ​ផលិតផល​ធ្វើ​ដំណើរ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែមករា​ ឆ្នាំ​២០២១​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​អំពី​ការ​ផុតរលត់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​របស់​សហរដ្ឋអាមេរិក​ជូន​ដល់​រោងចក្រ​ផលិតផល​ធ្វើ​ដំណើរ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​។​ យោង​តាម​សេចក្តីជូនដំណឹង​នេះ​បាន ...

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)

ទាញយក៖ pdf

ប្រកាស​អន្តរក្រសួង​លេខ​០៩៨៖​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​

កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ សេចក្តី​ប្រកាស​រួម​មួយ​ស្តី​ពី​ “​ ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ”​  ​ត្រូវ​បាន​ចុះហត្ថលេខា​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ ដោយ​ក្រសួងពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តី​ប្រកាស​ ស្ដី​ពី​ការ​បិទ​ជា​បណ្ដោះអាសន្ន​នូវ​ការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​

​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្ដី​ពី​ការ​បិទ​នូវ​ការ​ជួបជុំ​បែប​សាសនា​ (​សាសនាព្រះពុទ្ធ​ សាសនា​ឥ​ស្លា​ម​ សាសនា​គ្រឹ​ស្ទ​ និង​សាសនា​ផ្សេងៗ​ទៀត​)​ជា​បណ្ដោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេស​ រហូត​ដល់ ...

ក្រសួងសុខាភិបាល

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HLb7y
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!