សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ ចំនួន​ ៣​ និង​ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ ឥត​សំណង​ ចំនួន​ ១​ ដើម្បី​លើកកម្ពស់​ភាព​ធន់​សេដ្ឋកិច្ច​ ជំរុញ​ការ​អភិវឌ្ឍ​ និង​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ ចំនួន​ ៣​ និង​ កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ ឥត​សំណង​ ចំនួន​ ១​ ដើម្បី​លើកកម្ពស់​ភាព​ធន់​សេដ្ឋកិច្ច​ ជំរុញ​ការ​អភិវឌ្ឍ​ និង​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជា​ភាគី​ហត្ថលេខី​ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​លោក​ NAKAZAWA​ Keiichiro​ អនុប្រធាន​ជាន់ខ្ពស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​ ៣​ និង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ១​។​

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf