​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ​ការ​បើក​ដំណើរការ​កម្មវិធី​ភាព​ជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់

នៅ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ ស្ថានទូត​អូស្ត្រាលី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បើក​ដំណើរការ​កម្មវិធី​ភាព​ជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​។​ កម្មវិធី​ភាព​ជា​ដៃគូ​កម្ពុជា​-​អូស្ត្រាលី​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​ គឺជា​កម្មវិធី​ថ្មី​មាន​រយៈពេល​ប្រាំ​ឆ្នាំ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ផ្អែក​លើ​ជំនួយ​ជាង​មួយ​ទសវត្សរ៍​របស់​អូស្ត្រាលី​ដល់​វិស័យ​កសិកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ តាម​រយៈ​ខ្សែ​សង្វា​ក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី​ (CAVAC)​ និង​កម្មវិធី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ (3i)​ ដែល​ទើបតែ​បាន​បញ្ចប់​ថ្មីៗ​នេះ​។​ កម្មវិធី​ទាំង​ពីរ​ដែល​ទើបតែ​បាន​បញ្ចប់​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ជាង​ពីរ​លាន​នាក់​។​

ស្ថានទូត​អូស្ត្រាលី​ភ្នំពេញ​

ទាញយក៖ pdf