លិខិត​ចំហរ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​

​នៅ​ថ្ងៃ​ទី​ ១៥​ ខែកក្កដា​ ឆ្នាំ​២០២០​ សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ បាន​ចេញ​លិខិត​ចំហរ​ផ្ញើ​ជូន​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ សម្ព័ន្ធ​សហជីព​កម្ពុជា​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ និង​ សមាគម​ធាងត្នោត​ ស្នើ​កែតម្រូវ​រាល់​របាយ​កាណ៍​ មិន​ពិតប្រាកដ​ “​ការ​នាំ​ឱ្យ​មាន​ចំណាកស្រុក​”​ និង​ ត្រួតពិនិត្យ​ឡើង​វិញ​ ព្រមទាំង​ធ្វើការ​កែសម្រួល​ទៅ​តាម​ករណី​ចាំបាច់​នូវ​របាយ​កាណ៍​ “​ការ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​”​ និង​របាយ​កាណ៍​ “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​”​។​ ​

សមាគម​ធនាគារ​នៅ​កម្ពុជា​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​

ទាញយក៖ pdf