សេចក្តីប្រកាស
សេចក្តីសម្រេចស្តីពី ការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចស្តីពី ការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់លក់ជូនដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ ...
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
សេចក្តីជូនដំណឹងស្តីពី ការកែសម្រួលថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលថ្លៃលក់ទឹកស្អាតដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លេខ ១៤៩ MIH/២០១៧ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ដោយបានបន្ថែមកំរិត ...
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
សេចក្តីជូនដំណឹងស្តីពី ការបង្កើតក្រុមការងារគាំពារអតិថិជន និងការរៀបចំប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជន
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបង្កើតក្រុមការងារគាំពារអតិថិជន ដោយប្រកាសលេខទូរស័ព្ទចំនួន៥ខ្សែ សម្រាប់ឲ្យសាធារណជនដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ សេវា ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពីការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនKrisEnergy
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ មានការរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងនៅប្លុក A រវាងរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុ ...
ក្រសួងរ៉ែ និងថាមពល
សេចក្ដីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់នូវដំណើរការរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ឈប់នូវសកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីការជូនដំណឹងជាផ្លូវការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅក្រៅប្រទេស
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅបរទេស។ ក្រសួងរ៉ែ និងថាមពលពុំដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តី ...
ក្រសួងរ៉ែ និងថាមពល
លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាយស្ប៉តពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងផ្តល់រង្វាន់
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំជាថ្មីម្ដងទៀតដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ និងម្ចាស់ផ្សព្វផ្សាយទាំងអស់ឲ្យអនុវត្តដួចខាងក្រោម៖អនុញ្ញាតឲ្យផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មគ្រឿងស្រវឹងដោយមានការផ្តល់រង្វាន់តែក្នុងរយៈពេលមុន និងក្រោយ១៥ថ្ងៃ ...
ក្រសួងព័ត៌មាន
លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីជៀសវាងនូវការប្រព្រឹត្តកំហុសឆ្គងជាយថាហេតុ និងការប្រព្រឹត្តល្មើសច្បាប់ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំក្រើនរំលឹកជាចុងក្រោយដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងការសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រទាំងអស់ដូចខាងក្រោម៖រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ចកម្ម ...
ក្រសួងព័ត៌មាន
សេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ ជូនកម្មករ-កម្មការិនី រយៈពេល២ឆ្នាំ និងការកែសម្រួលខ្សែរត់ថ្មី
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យកម្មករ-កម្មការិនីទាំងអស់គ្នា ជិះរថយន្តក្រុងគ្រប់ខ្សែដោយឥតគិតថ្លៃ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២ឆ្នាំ ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មានអំពីការពង្រឹងកិច្ចគាំពារអតិថិជនរបស់ធនាគារជាតិនៃកម្ពុជា
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្នុងគោលដៅពង្រឹងកិច្ចគាំពារអតិថិជន ដែលមានសេចក្តីដូចខាងក្រោម៖១. ផាកពិន័យទឹកប្រាក់ចំនួន៤០០លានរៀល ឬ១០ម៉ឺនដុល្លារអាមេរិក ចំពោះ ...
ធនាគារជាតិនៃកម្ពុជា
សេចក្តីប្រកាសព័ត៌មាន៖ អត្រានៃការបាត់បង់គម្របព្រៃឈើនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជម្រាបជូនថា លទ្ធផលបឋមនៃការវាយតម្លៃគម្របធនធានព្រៃឈើកម្ពុជាឆ្នាំ២០១៦ បានបង្ហាញថាផ្ទៃដីគម្របព្រៃឈើនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ...
ក្រសួងបរិស្ថាន
សេចក្តីជូនដំណឹងស្តីពី ការបេីកតំបន់សម្បទានរ៉ែសម្រាប់ការដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីជូនដំណឹងដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅប្រទេសអំពីការបេីកតំបន់សម្បទានរ៉ែចំនួន០២កន្លែង៖ ១. តំបន់ឃុំស្វាយជ្រះ និងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ៣០,៦០ គីឡូម៉ែត្រការ៉េ ២. តំបន់ឃុំចំការលេី ឃុំអូររៃ និងឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសម្រាប់ស្វែងរុករករ៉ែ ទំហំ ១១៤,៩៨ គីឡូម៉ែត្រការ៉េ។ ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីណែនាំ ស្តីពី ការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីណែនាំ ពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើស ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មានស្តីពី ពលករខ្មែរនៅប្រទេសថៃ
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសជូនដល់សាធារណជនឲ្យបានជ្រាបថា ចន្លោះពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងការងារថៃបាន៖១៖ ទទួល ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីជូនព័ត៌មាន៖ ប្រតិកម្មរបស់ក្រសួងការបរទេសលើអត្ថបទរបស់ភ្នំពេញប៉ុស្តិ៍ដែលស្តីពីពលករចំណាកស្រុក
កាសពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានដើម្បីឆ្លើយតបនឹងអត្ថបទដែលមានចំណងជើងថា “Migrant worker protections lacking, reports find” ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សមាគមមីក្រូហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសជម្រាបជូនដល់សមាជិក គ្រឹះស្ថានជាដៃគូ និងសាធារណជនថា៖សមាគមមីក្រូហិរញ្ញវត្ថុលើកកម្ពស់ការអនុវត្ត ក្រមស្តីពីការផ្តល់ឥណទានប្រកបដោយសមធម៌។គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចទទួលយកនួវ ...
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
សេចក្តីជូនដំណឹងស្តីពី ជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein)
នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អេឡែន ហ្គូលស្ទីន (Ellen Goldstein) ដែលត្រូវបានតែងតាំង និងចូលកាន់តំណែងជានាយកប្រចាំ ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្តីប្រកាសព័ត៌មានស្តីពី ដំណាក់កាល និងនីតិវិធីនៃយន្តការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជានៅប្រទេសថៃ
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីជូនដំណឹងដល់ពលករកម្ពុជាធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសថៃឲ្យដឹងថា រដ្ឋាភិបាលថៃនឹង ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម
នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការគណៈ កម្មាធិការបក្ស កុម្មុយនីស្តវៀតណាម។ ភាគីទាំង ...
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ស្ថិតិនៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសក្នុងរយៈពេលប្រាំមួយខែដំបូងឆ្នាំ២០១៧
នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៧ ក្រសួងសុខាភិបាលបានចេញផ្សាយស្ថិតិនៃរបាយការណ៍ពិនិត្យ និងព្យាបាលជំងឺទូទាំងប្រទេសក្នុងរយៈពេល ៦ខែ ដំបូងឆ្នាំ ២០១៧ នៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយស្ថិតិដែលបានចេញផ្សាយនោះ ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការពង្រឹងសុវត្ថិភាពរបស់សិស្សសាលា
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបថា ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច បានតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានតៀមលក្ខណៈក្នុងការធ្វើអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងករណីមានសេចក្ដីរាយការណ៍ពីសកម្មភាពសង្ស័យផ្សេងៗ ដែលនឹងឈានទៅធ្វើសកម្មភាពចាប់សិស្សសាលាជាក់ស្ដែង កើតមាន ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យរដ្ឋបាល ...
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សេចក្តីជូនដំណឹងស្តីពី កម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានជ្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំកម្មវិធីឲ្យមានការប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាប់ពីថ្ងៃទី ...
អង្គភាពប្រឆាំងអំពើពុករលួយ
សេចក្តីជូនដំណឹងស្តីពី ការចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដើម្បីជម្រាបប្រជាជនកម្ពុជាថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មការបេតិកភណ្ឌពិភពលោក តាមរយៈ DECISIONS 41 ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ