សេចក្ដីប្រកាសព័ត៌មានស្ដីពី កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន
នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម Ueno Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់ចំនួន ១០០១លានយេន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ