សេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិតខ្មែរ។
ក្រសួងបានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២ រូប ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះបងប្អូនកម្មករនិយោជិត ធ្វើការសុំទោសជាសាធារណៈនៅចំពោះមុខបងប្អូនកម្មករនិយោជិត និងធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
