សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ផល​ប៉ះពាល់​សុខភាព​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​

​នៅ​ថ្ងៃ​ទី​ ៩​ ខែមករា​ ឆ្នាំ​ ២០២៤​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ ផល​ប៉ះពាល់​សុខភាព​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ នៅ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ សេដ្ឋកិច្ច​ និង​សង្គម​ ជា​ពិសេស​លើ​សមាជិកគ្រួសារ​ មិត្តភក្តិ​ និង​អ្នក​ដទៃ​។​ សារព័ត៌មាន​ក៏​បាន​បង្ហាញ​ពី​ផល​រំខាន​ផ្សេងៗ​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើសលប់​ដូច​ជា​ជំងឺថ្លើម​ និង​បញ្ហា​មហារីក​ ការ​ថប់​បារម្ភ​ ការ​ធ្លាក់ទឹក​ចិត្ត​ជាដើម​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf