សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងការបរទេស កំមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើន និងបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ និងសន្តិសុខជាដើម។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
