កាលបរិច្ឆេទស្តីពីកិច្ចពិភាក្សាលើប្រាក់ឈ្មួលអប្បបរមាសម្រាប់ឆ្នាំ២០១៦
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់កម្មករនិយោជិត និយោជក អង្គការវិជ្ជាជីវៈ និងអង្គការជាតិ-អន្តរជាតិ ថា កិច្ចពិភាក្សាលើប្រាក់ឈ្មួលអប្បបរមា សម្រាប់ឆ្នាំ២០១៦ ដែលនឹងធ្វើឡើងដោយក្រុមការងារត្រីភាគី (ភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល) នឹងចាប់ផ្តើមចាប់ពីខែកក្កដា ឆ្នាំ២០១៥នេះតទៅ ហើយថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ត្រូវបានកំណត់យកជាកាលបរិច្ឆេទនៃការចូលជាធរមានប្រាក់ឈ្នួលអប្បបរមាថ្មី។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ