ទី​ភ្នាក់ងារ​ USAID​ សម្ពោធ​គំរោង​អនាម័យ​និង​អាហារូបត្ថម្ភ​ចំរុះ​នៅ​កម្ពុជា​ (0៨ កញ្ញា ២០១៤)

កម្មវិធី​ថ្មីមួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​មាន​ឈ្មោះថា​អាហា​រូប​ត្ថម្ភនិង​អនាម័យ​(NOURISH)​ នឹង​ប្រយុទ្ធប្រឆាំង​កង្វះ​អាហារូបត្ថម្ភក្នុង​ចំណោម​កុមារ​កម្ពុជា​។នៅ​ថ្ងៃទី​៨​ខែ​កញ្ញាឆ្នាំ២០១៤​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្រ្តី យឹម​ ឆៃលី​និង​លោក​ស្រី Denise​ Rollins​ ឧបការី​ស្តី​ទី​អភិបាល​ការិយាល័យ​សំរាប់​ទ្វីប​អាស៊ី​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​ប្រកាស​សម្ពោធ​នូវ​គំរោង​អនាម័យ​និង​អាហារូបត្ថម្ភចំរុះ​របស់​ USAID​ ដែល​មាន​រយៈពេល​៥ឆ្នាំក្នុង​ទឹក​ប្រាក់​ចំនួន​១៦,២៥ ​លាន​ដុល្លា​អាមេរិក​។

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf