គំរោង​អាហារូបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID ផ្តល់​ប្រយោជន៏​ដល់​មាតា និង​កុមារ​តូចៗ​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID)​ បាន​ប្រកាស​នៅ​ថ្ងៃនេះ​នូវ​ ​កម្មវិធី​ចម្រុះ​របស់​ខ្លួន ស្តី​ពី​អនាម័យ និង​អាហារូបត្ថម្ភ​សំរាប់​កែលំអ​ជីវិត​រស់នៅ​របស់​ម្តាយ និង​កុមារ​តូចៗ តាមរយៈ​ការបង្រៀន​ពី​​ទម្លាប់​រស់នៅ​ស្អាត និង​អាហារូបត្ថម្ភ​ល្អៗ និង​ការបង្កើន​ការ​​ប្រើប្រាស់​បង្គន់ គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​១៦​លាន​ដុល្លារ​សហ​អាមេរិក ​សម្រាប់​រយៈពេល​៥​ឆ្នាំនេះ នឹង​ជួយ​ដល់​មនុស្ស​ប្រមាណ ៥០០០០០ ​នាក់ ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​តូចៗ ម្តាយ អ្នក​មើល​ថែទាំ​កុមារ​ និង​សហគមន៍​ជនបទ​នៅ​ខេត្ត​បាត់ដំបង ពោធិ៍សាត់ និង​សៀមរាប​។​

​ស្ថានទូត​សហរដ្ឋអាមេរិក​

ទាញយក៖ pdf