ជំនួយ និងការអភិវឌ្ឍ

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ជួយ​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ ជាង​ ២៥០០​ គ្រួសារ​ នៅ​ខេត្តពោធិសាត់​

​នា​ពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ប្រជាជន​រង​គ្រោះ​ដោយ​ទឹកជំនន់​ជាង​ ២​ សែន​ខ្នង​រង​ផល​ប៉ះពាល់​។​ ​ដូចនេះ​ ​នៅ​ថ្ងៃ​ទី​ ២​ ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាម​រយៈ​ ទីភ្នាក់ងារ ...

ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ចី​ ២៩​ លាន​ដុល្លារ​ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ គាំទ្រ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​ហិរញ្ញប្បទាន​ជាង​ ២៩​ លាន​ដុល្លារ​អា​មេ​រិ​ក​របស់​ខ្លួន​ ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា ...

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន​ ចំនួន​ ៦,២៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​ប្រទេស​ទាំង​ពីរ​

នៅ​ថ្ងៃ​ទី​ ៨​ កញ្ញា​ ឆ្នាំ​ ២០២០​ ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បន្ថែម​ហិរញ្ញប្បទាន​ ចំនួន​ ៦,២៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ...

ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក​ (USAID)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​ នៅ​ហ្សឺ​ណែវ​ ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​ការ​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​ ២០២០​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​អ្នករាយការណ៍​ពិសេស​ស្តី​ពី​ការ​លើកកម្ពស់​ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​។ ...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​និង​ឱកាស​សេដ្ឋកិច្ច​របស់​សហគមន៍​ជនបទ​នៅ​កម្ពុជា

នៅថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគា​ពិភពលោក​ នៅ​ថ្ងៃនេះ​ បាន​អនុម័ត​ផ្តល់​ឥណទាន​ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ (IDA)​ សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា​ (Cambodia​ Road​ Connectivity​ Improvement ...

ធនាគា​ពិភពលោក

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិសោធនកម្ម​ស្ដី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​

​នៅ​ថ្ងៃ​ទី​២៥​ ខែ​ មិថុនា​ ឆ្នាំ​២០២០​ រាជរដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ និង​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ វិសោធនកម្ម​ ស្ដី​ពី​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​អភិវឌ្ឍ​ សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៩​។​ តាម ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មូលនិធិ​ពិសេស ​សម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​កម្ពុជា​និង​ចិន​

នៅ​ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​២០២០​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ឯកឧត្ដម​ វ៉ាង​ វិ​ន​ធាន​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​កម្ពុជា​ នឹង​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​មូលនិធិ​ពិសេស​សម្រាប់​ គម្រោង​ កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ឆ្នាំ​២០២០​ នៅ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ការ​ផ្តោត​ទៅ​លើ​លិទ្ធិប្រជាធិបតេយ្យ​បន្ថែម​ទៀត​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ឆ្នាំ​ ២០២០​ ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ប្រកាស​ថា​យុទ្ធសាស្ត្រ​ទ្វេភាគី​របស់​ស៊ុ​យ​អែ​ត​សម្រាប់ប្រទេសកម្ពុជា​នឹង​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​ ១​ ខែកក្កដា ​ឆ្នាំ​២០២១​។ ...

ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ឆ្នាំ​២០១៩​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​

នៅ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ឆ្នាំ​២០១៩​ រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​។​ តាម ...

​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​

​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ODA ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន

​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​ ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​។​ ក្នុង​នោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ ...

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

​លិខិត​រួម​ស្នើ​សុំ​ការ​ពន្យារពេល​នៃ​ការ​ដក​ EBA​ ដោយសារ​បញ្ហា​វិប្បត្តិ​ កូវីដ-១៩​ និង​សេចក្តីថ្លែងការណ៍​រួម​ចំពោះ​អ្នក​សារព័ត៌មាន​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមិថុនា​ ឆ្នាំ​២០២០​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ សមាគម​ស្បែកជើង​កម្ពុជា​ (CFA)​ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ (EUROCHAM)​ បាន​ចេញ​លិខិត​រួម​មួយ​ក៏​ដូច​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​ ដោយ​បាន​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពន្យារពេល​ការ​ដក ...

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)

ទាញយក៖ pdf

​លិខិត​ចំហ​ ជូន​ចំពោះ​ដៃគូ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​ប្រឈម​នានា​ឆ្លើយ​តប​នឹង​វិ​បត្ត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ (Covid-19)

​នៅ​ថ្ងៃ​ទី​ ២០​ ខែឧសភា​ឆ្នាំ​ ២០២០​ គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​.​ស​.​ក​)​ បាន​ចេញ​លិខិត​បើកចំហរ​ជូន​ទៅ​ដល់​ដៃគូ​អភិវឌ្ឍ​ទាំងអស់​នៅ​កម្ពុជា​ ស្តី​ពី​ការ​គ្រប់គ្រង​ការ​ប្រឈម​នានា​ឆ្លើយ​តប​នឹង​វិបត្តិ​នៃ​ជំងឺ​កូ ...

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ពិធី​ប្រកាស​ អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

នៅ​ថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ មាន​រៀបចំ​ពី​ធី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ស្តារ​សម្បទា​សេដ្ឋកិច្ច​ឡើង​វិញ​ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ រដ្ឋាភិបាល​ជប៉ុន​

នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​វិមាន​សន្តិភាព​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន​ ដែល​ត្រូវ ...

ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ធនាគារពិភពលោក​ស្តី​ពី​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា ​ឆ្នាំ​២០២០​ ធនាគា​ពិភពលោក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​ការ​ការ​លើកកម្ពស់​គណនេយ្យ​ភាព​សង្គម​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​សំខាន់ៗ​នៅ​ប្រទេស​កម្ពុជា​។​   ធនាគា​ពិភពលោក​បាន​អនុម័ត​ជំនួយ​ ឥត​សំណង​ចំនួន​ពីរ​កញ្ចប់​បំពេញបន្ថែម​ទៀត​ នៅ ...

ធនាគារពីភពលោក

ទាញយក៖ pdf

​ក្រសួង​បរិស្ថាន​៖​ ​សេចក្តីជូនដំណឹង​ស្តី​ពី​ ​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​និង​សង្គម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ក្នុង​ការ​អនុវត្ត​គម្រោង​ «​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​»​ ក្នុង​គោលបំណង​ឱ្យ​សាធារណៈជន​បាន​ជ្រាប​ និង​មាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តី​ប្រកាស​៖​ ស្ថានទូត​ស៊ុ​យ​អែ​ត​ និង​ទីភ្នាក់ងារ​ USAID​ ផ្តល់​មូលនិធិ​គាំទ្រ​​ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា​

ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ស្ថានទូត​ស៊ុ​យ​អែ​ត​ប្រចាំ​នៅ​កម្ពុជា​ និង​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID)​ ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ ដើម្បី​ពង្រឹង​សេវា​ដោះស្រាយ ...

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​ស្ថានទូត​ជប៉ុន​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន​

​នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្តី​ពី​ការ​ផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ជ​បុ​៉​ន​សំរាប់​ការ​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​ សុខភាព​មាតា​និង​ទារក​ និង​អនាម័យ​ និង​ការ​កសាង​សមត្ថភាព​យុវជន ...

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ជប៉ុន​ផ្ដល់​ ១៧៩,៣០៨​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ពង្រឹង​សហគមន៍​កសិកម្ម​

រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន​ ១៧៩,៣០៨​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ចំនួន​ពីរ​ ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​ មនុស្សជាតិ​ (​ជំនួយ​គូ​សាណូ​ណ៌​)​ ។​ កិច្ចសន្យា​ផ្តល់​ជំនួយ​ ត្រូវ​បាន​ចុះហត្ថលេខា​នៅ ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ជប៉ុន​ផ្ដល់​ ៣៦៣,២២៤​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ សាងសង់​បរិក្ខារ​សុខាភិបាល​ និង​ ស្ថានីយ​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​

នៅ​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្តល់​ថវិកា​ក្រោម​គ្រោង​ការណ៍​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ ជាតិ​ (​ជំនួយ​គូ​សាណូ​ណ៌​)​ សរុប​ចំនួន​ ៣៦៣,២២៤​ ដុល្លារ​អា​មេ​រិ​ក​ ដល់​អង្គភាព​ ចំនួន​បី ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ​ ៤៣៩,២៦១​ ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ គាំទ្រ​កសិករ​ខ្នាត​តូច​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិកម្ម​

នៅ​ថ្ងៃទី​ ២៩​ ខែវិច្ឆិកា​ រដ្ឋាភិបាល​ជប៉ុន​យល់ព្រម​ផ្តល់​ថវិកា​ដល់​អង្គការ​ IVY​ ជាមួយនឹង​ទឹកប្រាក់​ ៤៣៩,២៦១​ ដុល្លារ​អាមេរិក​ សម្រាប់​គម្រោង​ “គាំទ្រ​កសិករ​ខ្នាត​តូច​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ​តាមរយៈ​សហគមន៍​កសិកម្ម​ (ឆ្នាំទី២​)”កិច្ចសន្យា​ផ្តល់​ជំនួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ មិ​កាមិ ...

ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖ ប្រទេស​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ពីរ​

នៅ​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ជាមួយ​ឯកឧត្តម​ ​Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន​ ២ ដែល​មាន ...

​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ

ទាញយក៖ pdf

ការ​ចុះ​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​ ជំហាន១​

នៅ​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​ក្រុមហ៊ុន​ VINCI​ Construction​ Grands​ Projets​ បាន​ចុះ​កិច្ចសន្យា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់ខែង​ ជំហាន១​ ដែល​មាន​សមត្ថភាព​ផលិត​ ១៩៥.០០០ម៣​/ថ្ងៃ​។ កិច្ចសន្យា​សាងសង់​នេះ​ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ១៥៦​ លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកា​កម្ចី ...

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

A8C8s
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!