បរិស្ថាន និងធនធានធម្មជាតិ

ផែនការ​សកម្មភាព​អភិរក្ស​ដំរី​អាស៊ី​កម្ពុជា​ត្រូវ​បាន​ចេញ​ជា​លើក​ដំបូង​

នៅ​ថ្ងៃ​ទី​ ១២​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​ និង​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ ដែល​បង្ហាញ​ពី​សមិទ្ធិ​ផល​នៃ​ការ​អភិរក្ស​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ នោះ​គឺ​ ការ​ចាប់ផ្តើម​នៃ​ផែនការ​សកម្មភាព​ជាតិ​អភិរក្ស​ដំរី ...

អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ជុំវិញ​ការ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សមាគម​មួយ​ចំនួន​នៅ​ក្នុង​តំបន់ការពារធម្មជាតិ

កាលពី​ថ្ងៃ​ទី​ ២៤​ ខែមេសា​ ឆ្នាំ​ ២០២០​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ នានា​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​ បញ្ឈប់​សកម្មភាព​បែប​នេះ​ជា​បន្ទាន់​ ដើម្បី​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវច្បាប់​។ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អង្គការ​ WWF​ ស្តី​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​

​នៅ​ថ្ងៃ​ទី​ ២០​ ខែមីនា​ឆ្នាំ​ ២០២០​ មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ (WWF-Cambodia)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ស្តី​ពី​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្អាក​ការ​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​។​ យោង​តាម​សេចក្តីថ្លែងការណ៍​ ការ​សំរេច ...

មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​រួម​ ស្តី​ពី​ ការ​ឃាត់ខ្លួន​លោក​ អ៊ូច​ ឡេ​ង​ ប្រធាន​អង្គការ​ ក្រុម​កិច្ចការ​ពិសេស​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ និង​សកម្មជន​បរិស្ថាន​បី​រូប​ទៀត​

​​នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២០​ ក្រុម​សកម្មជន​បរិស្ថាន​ សមាគម​ និង​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​ ២៤​ ដែល​កំពុងធ្វើការ​ងារ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ព្រៃឈើ​ និង​បរិស្ថាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ ធ្វើការ​ថ្កោលទោស​ចំពោះ​ ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក​ ( ...

បណ្តាញយុវជនកម្ពុជា

ទាញយក៖ pdf

​ក្រសួង​បរិស្ថាន​៖​ ​សេចក្តីជូនដំណឹង​ស្តី​ពី​ ​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​និង​សង្គម​

​នៅ​ថ្ងៃ​ទី​ ១២​ ខែមីនា​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ផ្សព្វផ្សាយ​បច្ចុប្បន្នភាព​ឯកសារ​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​បរិស្ថាន​ និង​សង្គម​ក្នុង​ការ​អនុវត្ត​គម្រោង​ «​និរន្ត​ភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​»​ ក្នុង​គោលបំណង​ឱ្យ​សាធារណៈជន​បាន​ជ្រាប​ និង​មាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១០​ខែ​មិ​នា​ឆ្នាំ​២០២០​ រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ​បាន​ចេញ​នូវ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​ការ​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ពី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​(​ខេ​ម​បូ​ឌា​) ...

រដ្ឋបាលរាជធានីភ្នំពេញ

ទាញយក៖ pdf

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ព្រៃឈើ​ច្រានចោល​ព័ត៌មាន​មិន​ពិត​ដែល​ផ្សព្វផ្សាយ​ថា​ក្រសួងកសិកម្ម​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ធី​.​អេស​.​អិ​ម​ ក្នុង​ការ​ដេញថ្លៃ​លក់​វត្ថុ​តាង​បទល្មើស​ផល​និង​អនុ​ផល​ព្រៃឈើ​

​នៅ​ថ្ងៃ​ទី​០៣​ខែ​មិ​នា​ឆ្នាំ​២០២០​ រដ្ឋបាល​ព្រៃឈើ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ឆ្លើយ​តប​ទៅ​និង​ការ​ចោទប្រកាន់់​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា​ ក្រសួង​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ធី​.​អេស​.​អិ​ម​ ដេញថ្លៃ​ខុសច្បាប់​ទៅ​លើ​វត្ថុ ...

រដ្ឋបាលព្រៃឈើ

ទាញយក៖ pdf

លិខិត​ចំហ​របស់​សហគមន៍​ព្រៃ​ឡង់​ទៅ​កាន់​ក្រសួងបរិស្ថាន​ស្តី​ពី​រារាំង​ការ​ប្រារ​ព្វ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​

​នៅ​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ បាន​ចេញ​នូវ​លិខិត​ចំហរ​មួយ​ទៅ​កាន់់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សាយ​ សំ​អាល់​ នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​ ខ្លឹមសារ​លិខិត​នោះ​បង្ហាញ​ពី​ការ​សោកស្តាយ​ និង​ខកចិត្ត​បំផុត ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

សេចក្តី​ថ្លែង​ការណ៍រួម​របស់​អង្គការ​លីកាដូ​ស្តី​ពី​​ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ចំពោះ​ភាព​សកម្ម​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់​

​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ -​ អង្គការ​សមាគម​ និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ ដោយ​បាន​សម្ដែង​ការ​សោកស្ដាយ​ និង​ហួស​ចិត្តជា​ខ្លាំង​ ចំពោះ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ...

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

ទាញយក៖ pdf

សត្វ​ក្រពើ​ភ្នំ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​ផុត​ពូជ​ត្រូវ​បាន​ប្រទះ​ឃើញ​កូន​របស់​វា​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​

​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ អង្គការ​ Fauna​ &​ Flora​ International​ ប្រកាស​ថា​ កូន​សត្វ​ក្រពើ​ភ្នំ​ ១០​ ក្បាល​ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​អភិរក្ស​កាលពី​ចុង​ខែមករា​នៅ​ក្នុង​ដែន​ជម្រក​តំបន់​អភិរក្ស​ ស្ថិត​នៅ​តាម​ទន្លេ​ស្ទឹង​ក្នុង​ ស្រុក​វាល ...

អង្គការ​ Fauna​ &​ Flora​ International​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​ទំនប់​លួង​ប្រា​បាង​ បង្កើន​ក្តី​បារម្ភ​ចំពោះ​ការ​ប្រែប្រួល​ទន្លេមេគង្គ​ក្រោម​

​នៅ​ថ្ងៃ​ទី​ ០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​លើ​វិស័យ​អភិបាលកិច្ច​ទឹក​នៅ​កម្ពុជា​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដើម្បី​លើក​ឡើង​ពី​ក្តី​បារម្ភ​របស់​ពួក​គេ​ពី​ការ​ប្រែប្រួល​នៃ​ទន្លេមេគង្គ​ក្រោម​ និង​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ...

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

ទាញយក៖ pdf

ជប៉ុន​ផ្តល់​ថវិកា​ ១៩១,៧៤៤​ ដុល្លារ​អាមេរិក​សម្រាប់​សម្រេច​ឲ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​

នៅ​ថ្ងៃទី១៨​ ខែវិច្ឆិកា​ រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ជំនួយ​ដល់​អង្គការ​ Nature​ Center​ Risen​ នូវ​ថវិកា​ចំនួន​ ១៩១,៧៤៤​ ដុល្លារ​អាមេរិក​ សម្រាប់​ “គម្រោង​សម្រេច​ឲ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​ តាមរយៈ​ការអប់រំ​បរិស្ថាន​តាម​បែប​អនុវត្ត​ ជាដើម​នៅ​វិទ្យាស្ថាន​គរុកោសល្យ​ (ឆ្នាំទី៣​)”។ កិច្ចសន្យា​ផ្តល់​ជំនួយ​ បាន​ត្រូវ ...

ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ទាញយក៖ pdf

អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ

នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។​ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។ ...

អាជ្ញាធរជាតិអប្សរា

ទាញយក៖ pdf

បណ្តាញ​យុវជន​កម្ពុជា​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ស្តី​ពី​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ព្រះវិហារ​

នៅ​ថ្ងៃទី​ ០៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ បណ្តាញ​យុវជន​កម្ពុជា​ (CYN​) បាន​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​ស្តី​ពី​ ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ និង​ព្រះវិហារ​កំពុង​ប្រឈម​នឹង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​។ ការសិក្សា​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៣​ ខែកក្កដា​ ដល់​ថ្ងៃទី​ ១២​ ខែសីហា​ ឆ្នាំ២០១៩​ នៅក្នុង ...

បណ្តាញ​យុវជន​កម្ពុជា​

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​២​ប៊ី​លាន​៧៧៧​លាន​យ៉េន​

នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ និង​ឯកឧត្តម​ មិ​កា​មិ​ ម៉ាសា​ហ៊ី​រ៉ូ​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​ ដែល​មាន​ទឹកប្រាក់​២​ប៊ី ...

ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្ដី​ជូន​ដំ​ណឺង​៖​ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្តើម​ការ​ជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ​ ក្នុង​ឧទ្យាន​អង្គរ​

នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ថា​ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ ទេសភាព​វប្បធម៌​ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ នឹង​ចាប់ផ្តើម​ការ​ជីក​ប្រឡាយ​នៅ​តាម​ព្រំ​ដី​ព្រៃឈើ​ ក៏​ដូច​ជា​ដាំ​ដើមឈើ​បន្ថែម​ទៀត​ នៅ​ក្នុង ...

អាជ្ញាធរ​ជាតិ​អប្សរា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន៖ ការ​អនុវត្ត​វិធានការ​ទៅ​លើបុគ្គល​ ឬ​ក្រុមហ៊ុន និងមធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​

នៅ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ការ​អនុវត្ត​វិធានការ​ច្បាប់​តឹង​រឹង​ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ។​ ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ ដូច​ជា​រថយន្ត​ គោ​យន្ត ...

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​

ទាញយក៖ pdf

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​៖ ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ ព្រះ​វិហារ​ និង​កំពង់ធំ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តី​ពី​ការ​កើនឡើង​នៃ​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ និង​សកម្មភាព​ល្មើសច្បាប់​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​កំពុង ...

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​

ទាញយក៖ pdf

សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​ការ​ជម្រុញ​របស់​យុវជន​បរិស្ថាន​ លើ​ការ​យកចិត្តទុកដាក់​ និង​ចូលរួម​ជា​សកម្មភាព​បន្ថែម​ទៀត​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​

នៅ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​ អង្គការ​ សមាគម​ និង​យុវជន​បរិស្ថាន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ វិស័យ​ឯកជន​ យុវជន​ និង​សាធារណៈជន​ទូទៅ​ ចូលរួម​បន្ថែម​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​ និង​ការ​កាត់​បន្ថយ​ការ​បំ ...

បណ្ដាញ​យុវជន​កម្ពុជា​

ទាញយក៖ pdf

សេចក្តី​ប្រកាស​សារព័ត៌មាន​ស្ដី​ពី​សហគ្រាស​អនុ​ផល​ព្រៃឈើ​ដោយ​សហគមន៍​មូលដ្ឋាន​ បង្កើត​ឱ្យ​មានការ​លើកទឹកចិត្ត​ចំពោះ​កិច្ច​គាំពារ​សង្គម​ និង​បរិស្ថាន​

នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រសួងបរិស្ថាន​ បាន​ចេញផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​ការ​រួមចំណែក​យ៉ាងច្រើន​របស់​ក្រុម​ផលិតករ​ និង​សមាគម​អនុ​ផល​ព្រៃឈើ​ ដែល​ពួក​គេ​ជា​អ្នក​ផ្ដល់​កិច្ច​គាំពារ​សង្គម​ដ៏​សំខាន់​ ក៏​ដូច​ជា​ការ​ចូលរួម​ដល់​ការ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​សេចក្តីជូនដំណឹង​ ស្តី​ពី​ វិធានការ​ការពារ​ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​ច្រក​អភិរក្ស​ជីវៈចម្រុះ​

នៅ​ថ្ងៃ​ទី​២១​ មក​រា​ ឆ្នាំ​២០១៩​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ វិធានការ​ការពារ​ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​ច្រក​អភិរក្ស​ជីវៈចម្រុះ​ យោង​តាម​សារាចរ​ណែនាំ​ចុះ​ថ្ងៃ​ទី​ ១៧​ ខែមករា​ ឆ្នាំ​២០១៩​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ តំបន់​ស្នូល​ស្ទឹង​សែន ​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ ជា​តំបន់​រ៉ា​ម​សារ​ទី៥ នៃប្រទេសកម្ពុជា

​នៅ​ថ្ងៃ​ទី​ ០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​ បាន​ចេញសេចក្ដីប្រកាសព័ត៌មានមួយជូន​ដល់​សាធារណជន​ថា តំបន់​ស្នូល​ស្ទឹង​សែន​ នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ ជា​តំបន់ដីសើម​ទឹកសាប​ ដែល​មាន​ធនធាន​ព្រៃ​លិច​ទឹក​ដ៏​ល្អ​ និង​មាន​ក្រឡា​ផ្ទៃ​សរុប​ ៩​ ២៩៣​ ហិ​កតា​ ត្រូវ​បាន ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ឈប់​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​"​គី​រី​រម្យ​"

​នៅ​ថ្ងៃ​ទី​ ២៤​ ខែតុលា​ ឆ្នាំ​២០១៨​ ក្រសួងបរិស្ថាន​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តី​ពី​ ការ​បញ្ឈប់​ការ​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​ "​គី​រី​រម្យ​"​ ដោយ​កន្លង​មក​ក្រសួងបរិស្ថាន​ពិនិត្យ​ឃើញ​ថា ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​ របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ប្រទេស​តួ​ក​គី​

​ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ២២​ ខែតុលា​ ឆ្នាំ​ ២០១៨​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​តួ​ក​គី​ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​។​ នៅ​ក្នុងអំឡុងពេល​ស្នាក់ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

V9CL2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!