Oxfam: ធនាគារធំបួនរបស់អូស្រ្តាលីជាប់ពាក់ព័ន្ធនឹងកម្ចីរំលោភសិទ្ធិ
ការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារ ANZ ដល់ក្រុមហ៊ុនចម្ការអំពៅដ៏ចម្រូងចម្រាសរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ស្ថិតក្រោមការរិះគន់ជាថ្មីម្តងទៀត។ នៅពេលនេះគឺស្ថិតនៅក្នុងការស៊ើបអង្កេតមួយដោយអង្គការ Oxfam ទៅលើធនាគារធំៗចំនួន ៤ របស់ ប្រទេសអូស្ដ្រាលី និងទំនាក់ទំនងរបស់ពួកគេក្នុងការរំលោភសិទ្ធិនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងរបាយការណ៍ដែលមានចំណងជើងថា៖ «ប្រតិបត្តិការធនាគារនៅលើដីដ៏រង្គោះរង្គើ» Oxfam ចោទសួរពីដំណើរការហានិភ័យរបស់ធនាគារឈានមុខគេរបស់ អូស្ដ្រាលី រួមមានធនាគារ Commonwealth Bank ធនាគារ Westpac ធនាគារ National Australia Bank និងធនាគារ ANZ ដោយលើកឡើងជាឧទាហរណ៍ដែលធនាគារនីមួយៗបានផ្តល់ហិរញ្ញប្បទាន ដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការរំលោភដីធ្លីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ …
Daniel de Carteret
http://www.postkhmer.com/business/business/113613-oxfam-