ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​សម្អាត​ព្រៃ​ក្នុង​ក្រុមហ៊ុន CRCK កំពុង​បំផ្លាញ ព្រៃ​ឡង់

ក្រុម​អ្នក​ឃ្លាំ​មើល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ណេង បង​ប្រុស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ក្រុមហ៊ុន​កៅស៊ូ​របស់​រដ្ឋ វៀតណាម ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង ខេត្ត​កំពង់ធំ។ ឃ្លីប​វីដេអូ និង​រូបថត ដែល​ក្រុម​អ្នក​តស៊ូ​មតិ​បាន​ឲ្យ​ដឹង​ថា បាន​ថត​កាល​ពី ២ សប្តាហ៍​មុន​នោះ បាន​បង្ហាញ​ពី​រថយន្ត​ដឹក​ឈើ​ជាច្រើន​ដែល​ជា​របស់​ក្រុមហ៊ុន MDS Export and Import របស់​ឧកញ៉ា ទ្រី ភាព បាន​ដឹក​ឈើ​ពី​ព្រៃ​ទៅ​រោង​អារ​ឈើ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​កៅស៊ូ Chu Pah និង​ដី​សម្បទាន​សង្គមកិច្ច ដែល​ក្រុម​នេះ​បញ្ជាក់​ថា ជា​ដី​របស់​លោក ហ៊ុន ណេង ដែល​បាន​ស្នើ​សុំ​ជា​ដី​សង្គមកិច្ច​ពី​រាជ​រដ្ឋាភិបាល។ គម្រោង Chu Pah ត្រូវ​បាន​ប្រតិបតិ្តការ​ដោយ​ក្រុមហ៊ុន CRCK II Kampong Thom ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vietnam Rubber Group របស់​រដ្ឋ វៀតណាម។​ …

ម៉ៃ ទិត្យថារ៉ា និង Daniel Pye
http://postkhmer.com/national/1-national-news/112644--crck-