រដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកសាកសួរអំពីការកាប់ឈើនៅទន្លេសេសានក្រោម
តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋសភាបានកោះហៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមកសាកសួរជុំវិញការអះអាងអំពីការកាប់ឈើខុសច្បាប់នៅជុំវិញការដ្ឋានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។ លោក ជាម យៀប បានមានប្រសាសន៍ថា “សម្ដេចប្រធានរដ្ឋសភាបានចុះហត្ថលេខាលើលិខិតអញ្ជើញលោក ស៊ុយ សែម មកសាកសួរនៅថ្ងៃទី១៩ ខែមិថុនា អំពីការកាប់ឈើនៅទំនប់វារីអគ្គិសនីសេសានក្រោម២ និងបញ្ហាផ្សេងៗទៀត។ យើងបានផ្ញើលិខិតនោះជូនសម្ដេចនាយករដ្ឋមន្ត្រីនៅព្រឹកមិញនេះ ប៉ុន្តែសម្ដេចទើបតែត្រឡប់មកពីក្រៅប្រទេសដូច្នេះសម្ដេចមិនទាន់មានពេលឆ្លើយតបនៅឡើយទេ”។ លោក ជាម យៀប បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងហើយដែលរដ្ឋសភាកោះហៅរដ្ឋមន្ត្រីមកសាកសួរក្នុងនីតិកាលទី៥នេះ។ …
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14851/