សេចក្តីប្រកាស

​វេទិកា​ទឹក​អាស៊ានចាប់ពី​ថ្ងៃទី​ ៦ ដល់ ១៤​ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ កានថូ ប្រទេសវៀតណាម​

គោលបំណង​នៃ​វេទិកា​ទឹក​អាស៊ាន​ប្រចាំឆ្នាំ​ (AWP)​ គឺ​ដើម្បី​កសាង​សមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ទឹក​ (WNRM)​ នៅ​ក្នុង​ស្ថាប័ន​របស់​ប្រទេស​ជា​ដៃគូ​។​ គោលបំណង​នៃ​ AWP​ គឺ​ប្រមូលផ្តុំ​អ្នក​ស្រាវជ្រាវ​ ដែល​មាន​ជំនាញ​ខុសៗ​គ្នា​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ បទ ...

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន លេខ ០៥២ ៖ ថ្ងៃ​ទី៨ នៃ​ការ​ចុះ​បញ្ជីគណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​

នៅ​ថ្ងៃ​ទី​ ​០៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​បាន​ប្រកាស​ពី​ចំនួន​គណបក្ស​ដែល​បានចុះបញ្ជីជាផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ​ជាមួយ​នឹង​ចំនួន​មណ្ឌល​រាជ​ធានី​-ខេត្ត​របស់​ខ្លួន​ រួម​មាន ...

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​អំពី​អង្គការ​សង្គម​ស៊ី​វិល​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​មក​លើ​សេរីភាព​សារ​ព៍​ត៌​មាននៅ​កម្ពុជា​

​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​ ២០១៨​ បណ្តា​អង្គការ​ចំនួន​ ៧៩​ នៅ​កម្ពុជា​ បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្តន៍​ចុង​ក្រោយ​នេះ​ ទៅ​លើ​សេរីភាព​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​លក់​ស្ថាប័ន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ការ​បញ្ជា​ភ្លាមៗ ...

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

ទាញយក៖ pdf

ហិរញ្ញប្បទាន​ថ្មី​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​កែ​លំអ​ការ​អប់រំ​ឧត្តម​សិក្សា​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​

​នៅ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៨​ ក្រុមប្រឹក្សាភិបាល​របស់​ធនាគារពិភពលោក​បាន​អនុម័ត​ហិរញ្ញប្បទាន​ចំនួន​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ និង​ការ​ស្រាវជ្រាវ​នៅ​ក្នុង ...

ធនាគារពិភពលោក

ទាញយក៖ pdf

ការអញ្ជើញចូលរួម វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​ប្រកាស​ សិក្ខាសាលា​រយៈពេល​ ២​ ថ្ងៃ​ស្តី​ពី​ “​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទាញ​យក​ទិន្នន័យ​សម្រាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​”​។​​ ​វគ្គ​សិក្សា​នេះ​ផ្តោត​លើ​ រាល់​ជំហាន​នៃ​អ្នក ...

ទាញយក៖ pdf

​សិក្ខាសាលា​លើក​ទី​២៖​ ការ​ប្រមូល​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​ (GIS)

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​សិក្ខាសាលា​លើក​ទី​២​ ស្តី​អំពី​ការ​ប្រមូល​ទិន្នន័យ​ និង​ការ​ប្រើប្រាស់​ជី​អាយ​អេស​។​ សិក្ខាសាលា​មាន​គោលបំណង​ផ្តល់​ចំណេះដឹង​ទូលំទូលាយ​លើ​ការ​ប្រមូល ...

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​សម្រាប់​ការ​ដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​

​នៅ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០១​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា ...

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពី ការបើកតំបន់សម្បទានរ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តីជូនដំណឹង​អំពី​ ការ​សម្រេច​ប្រកាស​បើក​តំបន់​សម្បទាន​រ៉ែ​ចំនួន​ ០៤​ ទីតាំង​ ដើម្បី​ឱ្យ​បណ្តា​ក្រុមហ៊ុន​រ៉ែ​ក្នុង​ និង​ក្រៅប្រទេស​ ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​លោហៈ​ ដូច​មាន ...

ក្រសួងរ៉ែ​ និងថាមពល

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)

​នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៨​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នូវ​កម្មវិធី​ចំនួន​៣​ ស្តី​ពី​ ​បណ្តាញ​សុខភាព​ និង​សុវត្ថិភាព​ការងារ​អាស៊ាន​ (ASEAN-OSHNET)​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ច័ន្ទ ...

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ទាញយក៖ pdf

ពិធីបុណ្យ​ព្រៃ​ឡង់នឹង​ប្រារព្ធ​នៅ​ចុង​ខែ​មីនា​

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នឹង​ធ្វើការ​ប្រារព្ធ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើមឈើ​ នៅ​ក្នុង​ខែមីនា​ ដើម្បី​រំលឹក​ និង​អភិរក្ស​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ និង​ដើម្បី​លើកកម្ពស់​ដល់​សក្តានុពល​ព្រៃឈើ​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​កាលពី​ថ្ងៃ​អង្គារ​ ពិធីបុណ្យ​ព្រៃ ...

បណ្តាញសហគមន៍ព្រៃឡង់

ទាញយក៖ pdf

ក្រសួងមហាផ្ទៃ​សម្រេច​អនុញ្ញាត​ឱ្យ​ អង្គការ​សមធម៌​កម្ពុជា​ បន្ត​ធ្វើ​សកម្មភាព​ឡើង​វិញ​

​នៅ​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​ ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ លេខ​ ៣៧២​ ជូន​ដល់​លោក​ អៀង​ វុ​ទ្ធី​ ប្រធាន​អង្គការ​សមធម៌​កម្ពុជា​ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​អង្គការ​សមធម៌​កម្ពុជា​ធ្វើ​សកម្មភាព​ឡើង​វិញ​ បន្ទាប់​ពី​អង្គការ​នេះ​បាន​បំពេញ​កាតព្វកិច្ច ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​ព្រៃ​ឈើ​​តំបន់​ព្រៃ​ឡង់

នៅ​ថ្ងៃ​ទី​០២ ខែ​​មិនា ឆ្នាំ​២០១៨ ក្រសួងបរិស្ថាន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័​ត៌​មាន ​ស្តី​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​អភិរក្ស​តំបន់​ព្រៃ​ឡង់​ រវាង​ក្រសួងបរិស្ថាន​ អង្គការ​អភិរក្ស​អន្តរជាតិ (Conservation International)​ និង​ក្រុមហ៊ុន​ Mitsui & Co.,LTD​ ដែលនឹង​ប្រ​ព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៥ ខែ​មី​នា ឆ្នាំ​២០១៨​ វេលា​ម៉ោង ...

ក្រសួងបរិស្ថាន

ទាញយក៖ pdf

​​​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​​ ​ស្វែង​រក​ការ​ចូល​រួម​ចែក​រំលែក​ទិន្នន័យ​!​

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ទិន្នន័យ​បើក​ទូលាយ​ និង​ដើម្បី​ចូលរួម​ចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រក​ប​​ដោយ​និរន្ត​ភាព​ ដែល​ជា​គោលដៅ​​សកម្មភាពសកល ​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​ ការពារ​ភព​ផែនដី​ និង​ដើម្បី​ធានា​ថា​ មនុស្ស​គ្រប់​រូប​រីករាយ​ជាមួយនឹង​សន្តិភាព ...

អង្គការទិន្នន័យអំពីការអភិវឌ្ឍ​

​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សារព័ត៌មាន​ ស្តី​ពី​ការ​កាត់​បន្ថយ​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨ ​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​ប្រកាស​បញ្ឈប់​បណ្ដោះអាសន្ន​នូវ​កម្មវិធី​ជំនួយ​មួយ​ចំនួន​ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើរការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​ផ្អាក ​ឬ​កាត់​កម្មវិធី ...

​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​

ទាញយក៖ pdf

​សិក្ខាសាលា​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ស្តី​ពី​៖​ មូលដ្ឋាន​គ្រឹះ​នៃ​ QGIS

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រារព្ធ​សិក្ខាសាលា​ចំនួន​៣​ អំពី​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ​ ក្រោម​ប្រធានបទ​ មូលដ្ឋាន​គ្រឹះ​នៃ​ QGIS​ ដែល​មាន​រយៈពេល​ ៣​ ថ្ងៃ​នៃ​សិក្ខាសាលា​និ​មួយៗ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង ...

អង្គ​ការ​ទិន្ន​ន័យ​​អំពី​​ការអភិវឌ្ឍ

ទាញយក៖ pdf

អ្នក​ជំនាញ​ អ​.ស.​ប​ មាន​ប្រសាសន៍​ថា​ ការ​​កែប្រែ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លើ​លទ្ធិប្រជាធិបតេយ្យ​

នៅ​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សំណើ​កែប្រែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​នឹង​អាច​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោតជាតិ​នៅ ...

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ផ្សព្វផ្សាយ​របាយការណ៍​ "​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧"

​ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​ និង​ការិយាល័យ​ប្រចាំ​កម្ពុជា​នៃ​ អង្គការ​ DanChurchAid​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ នឹង​ធ្វើការ​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​អំពី​ “​បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឆ្នាំ​ ២០១៧”​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ នៅ ...

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ទាញយក៖ pdf

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ និង​កំណត់ហេតុ​នៃ​ការ​ពិភាក្សា​ស្ដី​ពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​

​នៅ​ថ្ងៃ​ទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្ដម​ ហូ​រី​ណូ​អ៊ូ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ (HORINOUCHI​ Hidehisa)​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ប្រទេស​ជប៉ុន​ផ្តល់​ថវិកា​សរុប​ចំនួន​ ៣៤២.៦៦៣​ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កែ​លំអ​បរិស្ថាន​នៃ​ការ​សិក្សា​សម្រាប់​កុមារ​ពិការ​ និង​សាងសង់​អគារ​មន្ទីរពេទ្យ​

​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​,​ ជំនួយ​គូ​សាណូ​ណិ​,​ នូវ​ថវិកា​សរុប​ចំនួន​ ៣៤២.៦៦៣​ ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​អភិវឌ្ឍន៍​លើ​បរិស្ថាន​សិក្សា​របស់​កុមារ​ពិការ​ក្នុង ...

ស្ថានទូតជប៉ុននៅកម្ពុជា

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​

​ថ្ងៃ​ទី​ ០៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នៅ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ពី​ថ្ងៃ​ទី​០១-០៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩

​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មក​រា​ ឆ្នាំ​ ២០១៨​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ជូន​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ឥណ្ឌា​ និង​ពិធី​អបអរ​ទិវា​សាធារណរដ្ឋ​លើក​ទី​៦៩​ ថ្ងៃ​ទី​ ២៥-២៦​ ខែមករា​ ឆ្នាំ​ ២០១៨ ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

កាលបរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ត្រូវ​បាន​កំណត់​

​នៅ​ថ្ងៃ​ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០១៨​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌មាន​មួយ​​ពី​កាល​បរិច្ឆេទ​សវន​ការ​របស់​សកម្មជន​មាតា​ធម្មជាតិ​កម្ពុជា​ លោក​ ហ៊ុន​ វណ្ណៈ​ និង​លោក​ ឌឹ​ម​ គុន​ឌី​ បានដឹង​នូវ​ថ្ងៃ ...

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ស្តី​ពី​សិក្ខាសាលា​ថ្នាក់​តំបន់​អំពី​ការ​ការពារ​ដីសណ្ត​ទន្លេមេគង្គ​ឆ្នាំ​២០១៨​ របស់កម្មវិធី​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)

​បេស​កម្ម​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​វៀតណាម​ និង​មជ្ឈមណ្ឌល​ធនធាន​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​នៃ​សាកលវិទ្យាល័យ​អាងយ៉ាង​ ត្រូវការ​ស្វែងរក​បេក្ខជន​សម្រាប់​សិក្ខាសាលា​ថ្នាក់​តំបន់​របស់​កម្មវិធី​​គំនិត​ផ្តួចផ្តើម​ស្តី​ពី​មេដឹកនាំ​យុវជន​នៅ​អាស៊ី​អាគ្នេយ៍​ (YSEALI)​ ឆ្នាំ​ ២០១៨​ ស្តី​ពី​ការ​ការពារ​តំបន់​ដីសណ្ដ ...

ស្ថានទូតសហរដ្ឋអាមេរិក

ទាញយក៖ pdf

​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដំណើរការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ ដែល ...

ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hdyUK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!